បឋមគោធគរុសូត្រ (បុគ្គល ៤ ពួកក្នុងលោក) - Monk Cambodia

បឋមគោធគរុសូត្រ (បុគ្គល ៤ ពួកក្នុងលោក)

Share This

 [៤៤] បឋមគោធគរុសូត្រ (បុគ្គល ៤ ពួកក្នុងលោក)

ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ មាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។

១. កោធគរុ ន សទ្ធម្មគរុ៖ គឺបុគ្គលជាអ្នកធ្ងន់ក្នុងសេចក្តីក្រោធ មិនធ្ងន់ក្នុងព្រះសទ្ធម្ម

២. មក្ខគរុ ន សទ្ធម្មគរុ៖ ជាអ្នកធ្ងន់ក្នុងសេចក្តីលុបគុណ មិនធ្ងន់ក្នុងព្រះសទ្ធម្ម

៣. លាភគរុ ន សទ្ធម្មគរុ៖ ជាអ្នកធ្ងន់ក្នុងលាភ មិនធ្ងន់ក្នុងព្រះសទ្ធម្ម

៤. សក្ការគរុ ន សទ្ធម្មគរុ៖ ជាអ្នកធ្ងន់ក្នុងសក្ការៈ មិនធ្ងន់ក្នុងព្រះសទ្ធម្ម។

ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះឯង មាននៅក្នុងលោក។


ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ មាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។

១. សទ្ធម្មគរុ ន កោធគរុ៖ គឺបុគ្គលជាអ្នកធ្ងន់ក្នុងព្រះសទ្ធម្ម មិនធ្ងន់ក្នុងសេចក្តីក្រោធ

២. សទ្ធម្មគរុ ន មក្ខគរុ៖ ជាអ្នកធ្ងន់ក្នុងព្រះសទ្ធម្ម មិនធ្ងន់ក្នុងសេចក្តីលុបគុណ

៣. សទ្ធម្មគរុ ន លាភគរុ៖ ជាអ្នកធ្ងន់ក្នុងព្រះសទ្ធម្ម មិនធ្ងន់ក្នុងលាភ

៤. សទ្ធម្មគរុ ន សក្ការគរុ៖ ៤. ជាអ្នកធ្ងន់ក្នុងព្រះសទ្ធម្ម មិនធ្ងន់ក្នុងសក្ការៈ។

ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះឯង មាននៅក្នុងលោក។

‘‘កោធមក្ខគរុ ភិក្ខុ,  លាភសក្ការគារវា;

ន តេ ធម្មេ វិរូហន្តិ,  សម្មាសម្ពុទ្ធទេសិតេ។

ភិក្ខុណាជាអ្នកធ្ងន់ក្នុងសេចក្តីក្រោធ និងសេចក្តីលុបគុណ ជាអ្នកធ្ងន់ក្នុងលាភសក្ការៈ ភិក្ខុទាំងនោះ រមែងមិនចម្រើនក្នុងព្រះសទ្ធម្មដែលព្រះសម្មាសម្ពុទ្ធទ្រង់ ត្រាស់សំដែងឡើយ។

‘‘យេ ច សទ្ធម្មគរុនោ,  វិហំសុ វិហរន្តិ ច;

តេ វេ ធម្មេ វិរូហន្តិ,  សម្មាសម្ពុទ្ធទេសិតេ’’តិ។

ភិក្ខុទាំងឡាយណា ជាអ្នកធ្ងន់ក្នុងព្រះសទ្ធម្ម នៅហើយផង នៅឥឡូវនេះផង ភិក្ខុទាំងនោះ រមែងចម្រើនក្នុងព្រះសទ្ធម្ម ដែលព្រះសម្មាសម្ពុទ្ធត្រាស់សំដែងហើយ។

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

Flag Counter