សេចក្តីសុខរបស់គ្រហស្ថ ៤ យ៉ាង៖
១) អត្ថិសុខ (សុខព្រោះចេះតែមាន) មានន័យថា ទ្រព្យដែលសន្សំបានមកដោយកម្លាំងញើសខ្លួនឯង បានមកដោយធម៌ បានមកដោយស្របច្បាប់រដ្ឋ ។២) ភោគសុខ (សុខព្រោះចេះប្រើប្រាស់) សំដៅយក ការចេះប្រើប្រាស់ទ្រព្យទាំងទ្បាយនោះឲ្យមានប្រយោជន៍ ការចែកញាតិ ការចញ្ចឹមមាតាបិតា ការចេះធ្វើបុណ្យជាដើម
៣) អនណសុខ (សុខព្រោះមិនជំពាក់បំណុលគេ) បានសេចក្តីថា ការមិនជំពាក់បំណុលអ្វីមួយ តិចក្តី ច្រើនក្តី
៤) អនវជ្ជសុខ (សុខព្រោះមិនមានទោស) មានអត្ថន័យថា សុខព្រោះមិនមានទោសដោយ វចីកម្ម មនោកម្ម និងកាយកម្ម មានសុខ ព្រោះមិនមានទោសតាមផ្លូវតុលាការជាដើម ។ DownloadDownload




























No comments:
Post a Comment