កម្ពស់ព្រះសម្មាសម្ពុទ្ធ - Monk Cambodia

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

កម្ពស់ព្រះសម្មាសម្ពុទ្ធ

Share This

 កម្ពស់ព្រះសម្មាសម្ពុទ្ធ

   សូមលើកយកកម្ពស់ព្រះសម្មាសម្ពុទ្ធមកចែកជាធម្មទាន ដែលឲ្យឈ្មោះថា «បមាណវេមត្ត»។ ឈ្មោះថា បមាណវេមត្ត គឺសភាពផ្សេងៗគ្នានៃប្រមាណ បានដល់ ព្រះសម្មាសម្ពុទ្ធអង្គខ្លះខ្ពស់ ព្រះសម្មាសម្ពុទ្ធអង្គខ្លះទាប។ 

    ពិតយ៉ាងដូច្នោះ ព្រះសម្មាសម្ពុទ្ធគឺព្រះទីបង្ករ ព្រះរេវតៈ ព្រះបិយទស្សី ព្រះអត្ថទស្សី ព្រះធម្មទស្សី ព្រះវិបស្សី មានព្រះសរីរៈកម្ពស់ ៨០ ហត្ថ។ 

    ព្រះសម្មាសម្ពុទ្ធគឺព្រះកោណ្ឌញ្ញៈ ព្រះមង្គលៈ ព្រះនារទៈ ព្រះសុមេធៈ មានព្រះវរកាយកម្ពស់ ៨៨ ហត្ថ។

    ព្រះសម្ពុទ្ធព្រះនាមថា សុមន មានព្រះសរីរៈកម្ពស់ ៩០ ហត្ថ។

    ព្រះសម្មាសម្ពុទ្ធគឺ ព្រះសោភិតៈ ព្រះអនោមទស្សី ព្រះបទុមៈ ព្រះបទុមុត្តរៈ ព្រះបុស្សៈ មានព្រះសរីរៈកម្ពស់ ៥៨ ហត្ថ។ 

     ព្រះសម្ពុទ្ធព្រះនាមថា សុជាត មាមព្រះសរីរៈកម្ពស់ ៥០ ហត្ថ។

     ព្រះសម្មាសម្ពុទ្ធគឺ ព្រះសិទ្ធត្ថៈ ព្រះតិស្សៈ និងព្រះវេស្សភូ មានព្រះវរកាយកម្ពស់ ៦០ ហត្ថ។

     ព្រះសម្ពុទ្ធព្រះនាមថា សិខី មានព្រះសរីរៈកម្ពស់ ៧០ ហត្ថ។

     ព្រះសម្មាសម្ពុទ្ធគឺ ព្រះកកុសន្ធៈ ព្រះកោនាគមនៈ និងព្រះកស្សបៈ មានព្រះវរកាយកម្ពស់ ៤០ ហត្ថ, ៣០ ហត្ថ, ២០ ហត្ថ តាមលំដាប់។

     ចំណែកព្រះមានព្រះភាគជាម្ចាស់នៃយើង(ព្រះពុទ្ធសមណគោត្តម) មានកម្ពស់ ១៨ ហត្ថ។ 

     នេះឈ្មោះថា បមាណវេមត្តរបស់ព្រះពុទ្ធទាំង ២៥ ព្រះអង្គ៕


បញ្ជាក់៖ 

    - ១ ហត្ថ = ០,៥ ម៉ែត្រ (កន្លះម៉ែត្រ)

    - ១៨ ហត្ថ = ៩ ម៉ែត្រ

    - ៩០ ហត្ថ = ៤៥ ម៉ែត្រ

៙ ចាកអដ្ឋកថាខុទ្ទកនិកាយ ពុទ្ធវង្ស

No comments:

Post a Comment

Flag Counter