កាតព្វកិច្ច ៤យ៉ាងដែលយើងម្នាក់ៗ ត្រូវធ្វើ - Monk Cambodia

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

កាតព្វកិច្ច ៤យ៉ាងដែលយើងម្នាក់ៗ ត្រូវធ្វើ

Share This

 សុភាសិត ទី ១២៣


១.សងបំណុលចាស់​​​ ២.បុលបំណុលថ្មី ៣.បោះក្នុងជ្រោះជ្រៅ ៤.កប់ក្នុងផែន

អត្ថាធិប្បាយ
           នេះជាពាក្យប្រៀនប្រដៅរបស់បុព្វរបុសខ្មែរ ក្នុងរឿងរក្សាទ្រព្យដែលយើងរកបានមកជាពិសេសគឺសំដៅទៅលើ​រឿង«លុយកាក់» ។
            តាមក្បូនជីវិត បុព្វបុរសខ្មែរណែនាំថាលុយកាក់ដែលយើងរកបានមកត្រូវបែងចែកជា៤ ចំណែកដូចតទៅនេះ ៖
           ១-សងបំណុលចាស់:ជាចំណែកមួយសម្រាប់ថែរក្សាមាតាបិតាចាស់ជរាលែងធ្វើការ​អ្វីកើតព្រោះគាត់បាន​ថែរក្សា​​​​ចិញ្ចឹមយើងចាប់ពីថ្ងៃ"ពពោះ"រហូតដល់ថ្ងៃរៀបអាំពាហ៏ពិពាហ៏ឬហួសពីពេលនេះទៅទៀត ។ រយះពេលដ៏យូរ​នេះ​គឺជា "គុណ"មួយដែលកូនទាំងឡាយបានជំពាក់ហើយត្រូវតែសងវិញ។ នេះគឺ ជាច្បាប់មនុស្សជាតិធ្វើឡើង​ដើម្បី​ផ្តល់​​សុខ​តៗគ្នា យ៉ាងនេះដរាបទៅ ។
            ២-បុលបំណុលថ្មី:ជាចំណែកមួយសម្រាប់ថែរក្សាចិញ្ចឹមកូនប្រុសស្រីដែលយើងបាបបង្កើតគេមក ។ ការថែរក្សា​ចិញ្ចឹមតម្រូវឲ្យមានការចំណាយធនធាន និងកម្លាំងអស់រយៈពេលដ៏យូរដូចយើងបានដឹងគ្រប់គ្នាហើយ ។
           ៣-បោះក្នុងជ្រោះជ្រៅ:ជាចំណែកមួយដែលត្រូវសន្សំទុកសម្រាប់ប្រើប្រាស់ ពេលវ័យចាស់ជរាមកដល់។​បើមិន​លៃ​ទុក​​របៀបនេះទេ ជីវិតនឹងមានការ លំបាកវេទនាយ៉ាងច្រើននៅពេល​ដែលខ្លួនចាស់ ហើយត្រូវពឹងលើអ្នកឯទៀត (កូន) ទាំងស្រុង ។
            ៤- កប់ក្នុងផែនដី:ជាចំណែកមួយសម្រាប់កិច្ចការខាង "សង្គមកិច្ច " ដែលតម្រូវឲ្យមានការចំណាយក្នុងផ្នែក​ផ្សេងៗ​ មានជាំអាទិ៍ ដូចតទៅនេះ ៖
            - បុណ្យទានទាក់ទងផ្លូវសាសនា ដែលញាតិមិត្រឬ អ្នកជិតខាងបានហៅរកយើងឲ្យទៅចូលរួម ។
            - ការកសាងសំណង់អ្វីមួយសម្រាប់ប្រយោជន៏សាធារណៈ (មន្ទីរពេទ្យ សាលារៀន មន្ទីរបណ្តុះវិជ្ជា  មន្ទីរស្រាវ​ជ្រាវ សាលាសំណាក់ ។ល។
            នេះគឺជាករណីយកិច្ច របស់មនុស្សម្នាក់ៗ ក្នុងការថែរក្សាគុណសម្បត្តិ មនុស្សឲ្យឋិតថេរចីរកាល តទៅឥតមាន​ពេល​អវសាន។ ព្រោះហេតុអ្វី? ព្រោះដើម្បីសេចក្តីសុខ ចំពោះយើងទាំងអស់គ្នា នៅពេលចាស់ជរាពេលមានវិបត្តិ ពេល​អាសន្ន ។ល។ ដែលមនុស្សរាល់រូបតែបានទទួល ។

No comments:

Post a Comment

Flag Counter