៙ គ្រឿងផ្សំ ៖
១- ពងមាន់ ឬ ពងទា2
២- ពងទាប្រៃ 1
៣- ពងទា ទឹកក្បុង 1
៤- ប្រេងអូលីវ
៥- ស្លឹកខ្ទឹម
៦- ខ្ទឹមក្រហម
៧- ទឹកស៊ីអ៊ីវ
៨- ស្រាសម្រាប់ចម្អិនអាហារ
៩- ម្សៅរ៉ុតឌី
១០- ស្ករស
១១- ក្រដាសស្តើងទ្រាប់ចាន កុំអោយពងជាប់បាតចានពេលចំហុយ (មិនមានក៏មិនអី)
៙ វិធីធ្វើ ៖
១/ យកពងទា រឺពងមាន់2គ្រាប់គោះដាក់ចាន ដោយយកផ្នែកពណ៌ស ដាក់ស្រាចូលបន្តិច(ក)និង ក្រហម(ខ) ហើយយកចង្កឹះវ៉ៃអោយស្មើម៉ដ្ឋល្អ ។
២/ យកពងទាប្រៃ និងពងទាទឹកក្បុងទៅស្ងោ៥នាទី ឆ្អិន ដួសត្រាំទឹកត្រជាក់ បកសំបកចេញ ហាន់តូចៗ ពងប្រៃហាន់យកទាំងផ្នែកសដែលប្រៃ (គ)
៣/ ស្លឹកខ្ទឹមហាន់ស្តើងៗ ឯងខ្ទឹមក្រហមហាន់ស្តើងៗយកទៅបំពង (ឃ)
៤/ យកប្រេងអូលីវលាបលើបាតចានជ្រៅសម្រាប់ចំហុយ ហើយយកក្រដាសស្តើងទ្រាប់ពីលើ យក(គ)រៀបចូលក្នុងចាន ចាក់(ក)ចូល យកចំហ៊ុយ៥នាទី ទើបរោយ(ឃ) ចាក់(ខ)ចូល បន្តចំអិន១០នាទីរហូតដល់ឆ្អិន។ ទុកត្រជាក់ហាន់ដាក់ចានស្អាត ទុកញាំជាមួយ mayonnaise ឬទឹកស៊ីអ៊ីវចិន អ្វីផ្សេងតាមចូលចិត្ត។
បញ្ជាក់ ៖ បើពងទាប្រៃមិនយកផ្នែកសដែលប្រៃទេ យើងត្រូវយកពងទាសាបផ្នែកស ដាក់គ្រឿង ស្ករ ទឹកស៊ីអ៊ីវ ម្សៅស៊ុបរ៉ុតឌី ដើម្បីមានឱជារសឆ្ងាញ់។
No comments:
Post a Comment