គួរដឹង! វ៉ាក់ស៊ាំងកូវីដ-១៩នឹងមានប្រសិទ្ធភាពតិចតួច ប្រសិនបើអ្នកញុំាអាហារទាំង០៥នេះ - MonkCambodia

គួរដឹង! វ៉ាក់ស៊ាំងកូវីដ-១៩នឹងមានប្រសិទ្ធភាពតិចតួច ប្រសិនបើអ្នកញុំាអាហារទាំង០៥នេះ

Share This

 

បច្ចុប្បន្នជំងឺកូវីដ-១៩កំពុងតែ​វាយលុកជាខ្លាំងទៅកាន់មនុស្សដែលរស់នៅជុំវិញពិភពលោកយើងនេះ ហេតុនេះដើម្បីការពារពីជំងឺ​កូវីដ-១៩ទាមទាឱ្យយើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាពដោយត្រូវតែ ពាក់ម៉ាស រក្សាគម្លាត បាញ់អាល់កុល និងលាងដៃជាមួយសាប៊ូឱ្យបានញឹកញាប់ជានិច្ច។ ក្រៅពីការការពារទាំងនេះហើយ ខណៈឥឡូវយើងក៏មាននូវវ៉ាក់សាំងដើម្បីការពារនិងទប់ស្កាត់ពីជំងឺមួយនេះដែរ។ ប៉ុន្ដែដើម្បីទទួលបានប្រសិទ្ធភាពមុនពេលនិងក្រោយពេលនៃការចាក់វ៉ាក់សាំងមួយ ផ្អែកលើគេហទំព័រ Eatthis ដែលបានដកស្រង់ចេញពីការធ្វើការស្រាវជ្រាវថ្មីបានណែនាំយើងឱ្យផ្អាកញុំានូវអាហារខាងក្រោមនេះដែលមានដូចជា៖

១. ទឹកក្រូចកំប៉ុង(Sugar Drink)

លោក Vasanti S. Malik, ជាអ្នកវិទ្យាសាស្ត្រស្រាវជ្រាវនៅសាលាសុខភាពសាធារណៈ Harvard T.H. Chan បានប្រាប់កាសែត The New York Times ថាការទទួលទានភេសជ្ជៈផ្អែមៗមុននឹងក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ វា​នឹងមានប្រសិទ្ធ​តិចតួចក្នុងការការពារនិងទប់ស្កាត់ពីជំងឺកូវីដ-១៩នេះ។​ ករណីផ្សេងទៀតវាអាចប៉ះពាល់ខ្លាំងប្រសិនបើអ្នកញុំាវាច្រើននិងរាល់ថ្ងៃ​រួមមាន​ ជំងឺទឹកនោមផ្អែម ការឡើងទម្ងន់ ការពុកធ្មេញ ឈឺសន្លាក់ ជំងឺតម្រងនោម​ ហានិភ័យនៃជំងឺបេះដូង បាត់បង់ការចងចាំ បញ្ហាអរម៉ូន ខ្សោយពោះវៀន បាត់បង់ជាតិទឹក និងបញ្ហាជាច្រើនទៀត។


២. អាហារកែច្នៃ(Processed Foods)

អ្នកនាំពាក្យរបស់បណ្ឌិត្យសភាអាហារូបត្ថម្ភនិងរបបអាហារវិទ្យាបានលើកឡើងថាអាហារកែច្នៃត្រូវបានគេកំណត់ថាជាអាហារដែលត្រូវបានផ្លាស់ប្តូរពីទម្រង់ធម្មជាតិរបស់វាដោយសារការកែច្នៃពីរោងចក្រ។ អាហាកែច្នៃដូចជា គ្រឿងកំប៉ុង ប្រហិត ហត់ដក និងអាហារកែច្នៃដទៃទៀត គឺវាផ្សំឡើងពីគ្រឿងផ្សំ​ដែលមានសារធាតុរក្សាទុកឱ្យបានយូរ លាយលាក់ព័ណ៌ អំបិល ស្ករ ខ្លាញ់ ដែលទៅបង្អាក់រាល់ប្រព័ន្ធដំណើការនៃសារធាតុថ្នាំការពារផ្សេងៗទោះបីមិនមែនជាថ្នាំវ៉ាក់សាំងកូវីដ-១៩ក៏ដោយ។

៣. ភេសជ្ជ​ប៉ូវ​កម្លាំង(Energy Drinks)

លោក Chris Fernandezនាយកប្រតិបត្តិនៃសុខភាពស្ត្រីអន្តរកម្មបានប្រាប់ថា ភេសជ្ជៈប៉ូវកម្លាំងផ្សេងៗគឺជាភេសជ្ជៈដែលអាក្រក់បំផុតក្នុងចំណោមភេសជ្ជៈដទៃទៀត។ ពួកវាគេត្រូវបានហាមឃាត់មិនឱ្យញុំាទេមុនពេលនិងក្រោយពេលពីការចាក់ថ្នាំការពារពីជំងឺកូវីដ-១៩នេះ។ ព្រោះនៅក្នុងភេសជ្ជៈប៉ូវកម្លាំងទាំងអស់នោះមានផ្ទុកទៅដោយសារធាតុរំញោចដូចជាកាហ្វេអ៊ីននិងជាតិ Ephedrine​ ដែលធ្វើឱ្យអ្នកមានប្រសិទ្ធភាពតិចតួចបំផុតស្របពេលដែលបង្ការពីជំងឺមួយនេះហើយ។

៤. អាហារស្រាប់ៗ (Fast Food)

អាហារ Fast Foodដូច ហឺមប៊រហ្គ ភីហ្សា សុំាងវិច ​ភ្លៅមាន់បំពង ដំឡូងបារំាងបំពង ...ត្រូវបានកែច្នៃខ្ពស់និងពោរពេញទៅដោយជាតិ ស្ករ ខ្លាញ់ និងអំបិលជាច្រើនដែលញុំាទៅបង្កជាផលប៉ះពាល់ដល់សុខភាពជាខ្លាំងហើយបើសិនអ្នកកំពុងញុំាថ្នាំ និងចាក់ថ្នាំការពារទៀតគឺវារឹតតែអាក្រក់ចំពោះសុខភាព។ ព្រោះគ្រឿងផ្សំទាំងអស់ដែលនៅក្នុងអាហានោះ​ Fast Food នោះនឹងបង្អាក់រាល់សម្មភាពទាំងនោះចោល។

៥. សារធាតុអាល់កុល(Alcoholic)

ការផឹកជាតិអាល់កុលមុននឹងក្រោយការចាក់រ៉ាក់សាំងគឺប៉ះពាល់យ៉ាងខ្លាំងចំពោះសុខភាពកុំថាឡើយតែបង្អាក់ថ្នាំការពារ សូម្បីតែការផឹកវាជាប្រចាំក៏អាចឱ្យយើងមានបញ្ហាសុខភាពផ្សេងៗផងដែរ ។ ជាតិអាល់កុលត្រូវបានទៅបង្អាក់រាល់សកម្មភាពថ្នាំដែលបានទៅដំណើរការការពារ និងទប់ស្កាត់នូវជំងឺទាំងនោះ។ ហើយវាបណ្ដាលឱ្យប្រព័ន្ធភាពសុំារបស់យើងទន់ខ្សោយងាយនឹងប្រឈមជាមួយបញ្ហាសុខភាពផ្សេងៗផងដែរ។

ដូច្នេះដើម្បីទទួលបានវ៉ាក់សំាងកូវីដ-១៩ដែលមានប្រសិទ្ធភាពខ្ពស់ សូមពុកម៉ែបងប្អូនផ្អាកទទួលទាននូវអាហារដែលបានរាប់ខាងលើនេះ ដោយងាកមកទទួលទាននូវអាហារណាដែលផ្ដល់នូវជីវជាតិគ្រាប់គ្រាន់នឹងសុវត្ថិភាពវិញប្រសើរជាង។ នេះគឺជាការសិក្សាពីបរទេសនិងសាកលលោក ហើយចំពោះវ៉ាក់ស៊ាំងនីមួយៗវាមានការតម ប្រែប្រួលទៅតាមប្រភេទវ៉ាក់ស៊ាំងផ្សេងៗគ្នា ដូចនេះបើបងប្អូនទៅទទួលយកវ៉ាក់ស៊ាំងកូវិដ១៩ សូមសួរគ្រូពេទ្យឱ្យបានច្បាស់ និងកត់ត្រាទុកចៀសវាងភ្លេច ច្រលំបរិភោគធ្វើឱ្យវ៉ាក់ស៊ាំងមានប្រសិទ្ធភាពតិច៕


អត្ថបទដោយ ៖ ភី សៅឌី

About The Author
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ី នៅ Healthy Cambodia។ នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងអាចប្រកបអាជីវកម្មដោយសុខភាពល្អ។ ប្រសិនបើបងប្អូនមានចម្ងល់ទាក់ទងនឹងអត្ថបទរបស់ខ្ញុំ ឬចង់ចែករំលែកនៅចំណេះជំនាញទាក់ទងនឹងសុខភាព និងគំនិតរកស៊ីដល់នាងខ្ញុំ អាចទាក់ទងមកខ្ញុំបាន។ ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

No comments:

Post a Comment

Flag Counter