អក្សរ តាមពាក្យសំស្រ្កឹត មានន័យថា ទន់ភ្លន់ អាចបត់បែនបាន អាចយកទៅច្នៃបាន តាមការផ្សំជាមួយស្រៈ តាមការប្រកបជាមួយនឹងព្យញ្ជនៈមួយទៀត ឬតាមការផ្សំជាមួយជើងអក្សរណាមួយ ។
អក្សរ ឬអក្ខរៈ អាចហៅបានម្យ៉ាងទៀតថា “វណ្ណៈ” មានចែកជាបីក្រុមគឺ ៖
១-ព្យញ្ជនៈ មាន ៣៣ តួ ។
២-ស្រៈពេញតួ ១២ តួ ។
៣-ស្រៈនិស្ស័យពីមុនមាន ២១ តែត្រូវបន្ថែម ៧ ទៀតបានទៅជា ២៨ តួ បើគិតទាំងសំឡេង ។ តែបើគិតតែរូបមាន ២៧ តួ ព្រោះស្រៈ (អ) មាននៅគ្រប់ព្យញ្ជនៈទាំងឃោសៈទាំងអឃោសៈ ។

១-ព្យញ្ជនៈ
ព្យញ្ជនៈទាំង ៣៣ តួ ត្រូវរាប់តាមលំដាប់ពីដើមដល់ចប់៖
កខគឃង
ចឆជឈញ
ដឋឌឍណ
តថទធន
បផពភម
យរលវ សហឡអ

២-ជើងព្យញ្ជនៈ
ព្យញ្ជនៈប្រៀបបាននឹងមនុស្សដែរ គឺមានសក់ (៊) មានតួខ្លួន (ក) មានជើង (្ក) ។ រូបនៃជើងព្យញ្ជនៈមានទ្រង់ទ្រាយដូចគ្នានឹងតួអង្គព្យញ្ជនៈដែរ ប៉ុន្តែគ្រាន់តែតូចជាងតួ និងពុំមាន”សក់”ទេ ។ ខាងក្រោមនេះ គឺជើងព្យញ្ជនៈ (Consonnes souscrites) ។
្ក ្ខ ្គ ្ឃ ្ង , ្ច ្ឆ ្ជ ្ឈ ្ញ , ្ដ ្ឋ ្ឌ ្ឍ ្ណ , ្ត ្ថ ្ទ ្ធ ្ន , ្ប ្ផ ្ព ្ភ ្ម , ្យ ្រ ្ល ្វ ្ស ្ហ ្ឡ ្អ
របៀបសរសេរ ជើងព្យញ្ជនៈ ភ្ជាប់ជាមួយតួព្យញ្ជនៈ ដូចខាងក្រោម ៖
ក្ខខ្ខគ្គឃ្ឃង្ង ច្ចឆ្ឆជ្ជឈ្ឈញ្ញ ដ្តឋ្ឋឌ្ឌឍ្ឍណ្ណ ត្តថ្ថទ្ទធ្ធន្ន ប្បផ្ផព្ពភ្ភម្ម យ្យរ្រល្លវ្វ ស្សហ្ហឡ្ឡអ្អ

៣-ស្រៈពេញតួ
អ្នកប្រាជ្ញជំនាន់មុនចែងថា ស្រៈពេញតួមាន ១៥ តួ ដោយរាប់យក អ អា មកបញ្ចូលផង ។ ប៉ុន្តែអ្នកប្រាជ្ញបច្ចុប្បន្នលោកដកយក “អ” និង “អា” នេះចេញពីប្រព័ន្ធស្រៈពេញតួ ព្រោះលោកយល់ថា “អ” គឺជាព្យញ្ជនៈ ដែលត្រូបរាប់បញ្ចូលទៅក្នុងក្រុមព្យញ្ជនៈ ទាំង៣៣ តួនោះវិញ ។ ឯ “អា” គឺតួព្យញ្ជនៈបំបែក យកតួ “ អ” មកផ្សំជាមួយស្រៈ “ ា ” ដូច្នេះស្រៈពេញតួបច្ចុប្បន្ននេះ មានតែ ១៣តួទេ គឺ ឥ ឦ ឧ ឩ ឪ ឫ ឬ ឭ ឮ ឯ ឰ ឱ ឳ ។ ចំពោះអស់លោកអ្នកប្រាជ្ញខ្លះទៀតយល់ថា ក្នុងចំណោមស្រៈពេញតួទាំង១៣នេះ ស្រៈ ឩ គេមិនសូវប្រើទេ ដូច្នេះ គួររាប់យកត្រឹមតែ ១២ តួវិញ ព្រោះសព្វថ្ងៃគេប្រើស្រៈពេញតួ ឩ នេះតែពាក្យ “ព្រះឩរូ” មួយម៉ាត់គត់ ដែលមាននៅក្នុងពាក្យ “ រាជស័ព្ទ ” មានន័យថា “ ភ្លៅស្ដេច ” ។

៤-ស្រៈនិស្ស័យ
គឺតួអក្សរ ដែលជាទីពឹងពាក់អាស្រ័យនៃព្យញ្ជនៈ ។ បើសរសេរតែរូបវាដាច់តែឯងនោះ នឹងពុំមានន័យប្រាកដប្រជាថាយ៉ាងណាៗនោះឡើយ ។ ដូចជាស្រៈ ា ស្រៈ ៅ មានតែរូប និងសំឡេងផ្សំ តែពុំមានសារៈអ្វីទេ ។ ស្រៈនិស្ស័យមាន ២១ តួ តាមការកំណត់របស់ក្បួនពីមុននោះគឺ ្ ា ិ ី ឹ ឺ ុ ូ ួ ើ ឿ ៀ េ ែ ៃ ោ ៅ ុំ ំ ាំ ះ ។ ប៉ុន្តែអស់លោកអ្នកអក្សរសាស្រ្តក្រោយមកសន្មតថា មានតែ២០តួវិញ ព្រោះថា ស្រៈ(អ) មានតែសំឡេងតែគ្មានរូប មិនគួរនឹងរាប់បញ្ចូលទេ ។ ស្រៈ(អ) នេះមានបង្កប់នៅគ្រប់ព្យញ្ជនៈទាំងអស់ ទោះជាឃោសៈក្តី អឃោសៈក្តី ប៉ុន្តែប្រសិនបើគេយកទៅផ្សំជាមួយនឹងព្យញ្ជនៈសំឡេងឃោសៈ គេអានតាមសំឡេងព្យញ្ជនៈ ឃោសៈ គឺសំឡេង(អ៊) ឧទាហរណ៍ ងា ងិ ងី ញោ ញៅ ទុំ ទាំ ទះ…. ។ បើផ្សំជាមួយនឹងព្យញ្ជនៈអឃោសៈ វាមានសំឡេង (អ) ដូចជា កា កី កោ ចូ ចើ ចេ ចែ ចៃ ចោ… ។ ចំពោះស្រៈ ួ ឿ និង ៀ ទោះគេយកទៅផ្សំនឹងព្យញ្ជនៈ ឃោសៈក្តី អឃោសៈក្តី វានៅតែមានសូរសំឡេង “អួ” (អឿ-អៀ) ដូចគ្នា នេះវាជាករណីលើកលែងសម្រាប់ស្រៈនិស្ស័យរបស់ខ្មែរយើង ។ រីឯស្រៈ៤ទៀតដូចជា ស្រៈ ុះ ិះ ោះ វិញនោះ កាលពីមុនលោកមិនយកមករាប់បញ្ចូលក្នុងស្រៈនិស្ស័យទេ ។ ប៉ុន្តែនៅពេលក្រោយមក ដោយបានពិនិត្យឃើញថា មានពាក្យជាច្រើន ដែលត្រូវការប្រើស្រៈទាំងនេះ នៅក្នុងពាក្យខ្មែរជាចាំបាច់នោះ ទើបលោកអ្នកប្រាជ្ញជាន់ក្រោយ ក៏បានសម្រេចបញ្ចូលបន្ថែមស្រៈទាំង៤នេះ ហើយស្រៈនិស្ស័យក៏បានកើនដល់ (២១-១)+៤ = ២៤ ហើយបើបន្ថែមស្រៈ ឹះ ,ស្រៈ ើះ, ស្រៈែះ ពីលើស្រៈនិស្ស័យដែលធ្លាប់ឃើញមាននៅក្នុងវចនានុក្រមសម្ដេច ជួន ណាត ក្ដី ក្នុងអត្ថបទនានាក្ដីទៀតនោះ ស្រៈនិស្ស័យអាចកើនឡើងដល់ ២៦ ឬ ២៧ ។

៥-ការប្រើប្រាស់ជើងអក្សរ
ដោយហេតុថា មានករណីដោយឡែកខ្លះ ដែលពាក់ព័ន្ធទៅនឹងជើងអក្សរព្យញ្ជនៈខ្មែរយើងនោះ ខ្ញុំសូមអនុញ្ញាតជម្រាបថា ៖

ក/ ជើង “ត្ត” និងជើង “ដ្ដ” មានរូបរាងដូចគ្នាអាចច្រឡំ ព្រោះការប្រើប្រាស់កន្លងមក ហាក់ដូចជាច្របូកច្របល់បន្តិច ដូចជាពាក្យ ស្ដូកស្ដឹង, ផ្តិល(ទឹក), ផ្ដាច់ផ្តិល ។ ប៉ុន្តែអ្នកប្រាជ្ញបានកំណត់ប្រើជើង(ត្ត) នៅផ្ញើពីក្រោមអក្សរ (ន) វាមានសំឡេងជាជើង(ត្ត)ទាំងអស់ដូចជា ប៉ុន្តែ, កន្តែរ៉ែ, កន្តាំង, អន្តរាយ, បន្តិចបន្តួច ។ល។ លើកលែងតែពាក្យ ៤ ម៉ាត់ចេញ ដែលជើង (្ត) យកទៅផ្ញើនឹង (ន) ទៅជាមានសំឡេង“ដ”នោះគឺ សន្តោស, សន្តាន, ចិន្តា, អន្តរធាន ។ ប៉ុន្តែបើជើង (្ត) នៅផ្ញើនៅពីក្រោមតួព្យញ្ជនៈ (ណ) វិញនោះ វាមានសំឡេងជា “ដ” វិញ ដូចជា សណ្តែក, សណ្ដាន់, កណ្ដៀវ, កណ្ដុរ, កណ្ដាល, អណ្តូង, អណ្តើក ។ល។ខ/ ចំពោះជើង “ញ” បើកាលណាត្រូវយកជើង (ញ) ទៅផ្ញើនឹងព្យញ្ជនៈ (ញ) នោះ អក្សរ(ញ)ខាងលើត្រូវកំបុតជើង (ខ្នែង ្ញ) ។ រីឯជើង(ញ)ដែលយកទៅផ្ញើនឹងតួ (ញ) នោះ មានសិទ្ធិអាចរក្សាជើង ( ខ្នែង ញ្ញ) នេះបាន ។ ឧទាហរណ៍ បញ្ញើក្អែក, បញ្ញត្តិ, អនុញ្ញាត, កញ្ញា, សញ្ញា ។គ/ ជើង ឡ មិនដែលប្រើទេឃ/ ជើង (្ព) និងជើង (្វ) អាចប្រើចូលគ្នាបាន ដោយយកជើង (្វ) ទៅផ្ញើពីក្រោមព្យញ្ជនៈ (ព) ដូចជា និញ្វន ។
សូមគូសបញ្ជាក់ថា
បុព្វបុរសយើងផ្លាស់ប្តូរ (ពៈ) ជា (វៈ) គឺប្រើជាមួយគ្នាជំនួសគ្នាបាន ប៉ុន្តែគេមិនអាចយកជើង (ព) ទៅផ្ញើនឹងតួ (វ) ឡើយ ។

៦-អំពីវគ្គ
១-វគ្គ (ក) កខគឃង
២-វគ្គ (ច) ចឆជឈញ
៣-វគ្គ (ដ) ដឋឌឍណ
៤-វគ្គ (ត) តថទធន
៥-វគ្គ (ប) បផពភម
ឯតួអក្សរទាំង៨តួដែលសល់ពីវគ្គទាំង៥ខាងដើមនោះ លោកហៅថា សេសវគ្គ បានដល់ ៖ យ រ ល វ ស ហ ឡ អ ។

៧-សំឡេងព្យញ្ជនៈ
ព្យញ្ជនៈ ៣៣ តួនេះ ចែកចេញសំឡេងជាពីរប្រភេទគឺ អឃោសៈ បានដល់ព្យញ្ជនៈដែលមានសំឡេងតូចស្រួយ មិនលាន់ឮគឹកកង មានដូចជា កខ ចឆ ដឋណ តថ បផ សហឡអ (១៥ តួ ) ។
ឃោសៈ ៖ ពួកព្យញ្ជនៈដែលមានសំឡេងធំគ្រលរ គឹកកង ដូចជា គឃង ជឈញ ឌឍ ទធន ពភម យរលវ (១៨ តួ)។ ព្យញ្ជនៈសំឡេងឃោសៈ ប្រទាញស្រៈនិស្ស័យ ឲ្យឮសូរគ្រលរគឹកកងដូចវាដែរ ។

៨-ព្យញ្ជនៈប្តូរសំឡេង
ដើម្បីមានពាក្យប្រើប្រាស់គ្រប់គ្រាន់ ទៅតាមពាក្យទាំងប៉ុន្មានក្នុងភាសាខ្មែរយើង បុព្វបុរសយើងបានកែច្នៃ បំប្លែងសំឡេងព្យញ្ជនៈខ្លះៗពីឃោសៈទៅជាសំឡេងអឃោសៈ ដោយយកសញ្ញាមូសិកទន្ត “ ៉ ” មកដាក់សម្លាប់ពីលើ ,ឧ. ង៉, ញ៉, ប៉, ម៉, យ៉, រ៉, វ៉ (៧ តួ) ។ រីឯសញ្ញាត្រីសព្ទ (៊) នេះ លោកយកទៅដាក់ពីលើព្យញ្ជនៈអឃោសៈមួយចំនួនបំប្លែងសំឡេង ឲ្យទៅជាឃោសៈវិញ ដូចជា ៖ ប៊, ស៊, ហ៊, អ៊, ( ៤ តួ ) ។
កំណត់សម្គាល់
អក្សរដែលដាក់សញ្ញាត្រីសព្ទ (៊) ហើយបើកាលណាមកជួបប្រទះនឹងស្រៈ ិ ី ឹ ឺ ើនោះគេផ្លាស់ត្រីស័ព្ទចេញហើយដាក់ (ុ) ជំនួសវិញចៀសវាងការទើសទែងដូចជាពាក្យ ស៊ី ហ៊ឺហា ។ ឯពាក្យសម្លាប់ដោយធ្មេញកណ្ដុរ ក៏យក(ុ) មកជំនួសមូសិកទន្តដែរ ដូចពាក្យ ប៉ិន ប៉ិច[3] ។
ករណីពិសេស ក្នុងការសរសេរពាក្យ “ ប៊ិច ” ឈ្មោះ “ ប៊ិម ” គេមិនអាចអនុវត្តក្បួនខាងដើមនោះបានឡើយ ព្រោះបើយកស្រៈ “ ុ ” មកប្រើតាមក្បួនខាងលើ វាអាចច្រឡំនឹងពាក្យ “ ប៉ិច ” (ប៉ិចពន្លក) ឬទឹក “ ប៉ិម ” ហៀបនិងហូរចូលទូក ។

៩-ព្យញ្ជនៈផ្ញើជើង
ផ្ញើជើង គឺជាវិធីយកជើងព្យញ្ជនៈមួយ ទៅផ្សំជាមួយនឹងព្យញ្ជនៈមួយទៀត ដើម្បីបង្កើតបានជាសំឡេងផ្សំពីរបញ្ចូលគ្នា ឲ្យលាន់ឮក្នុងព្យាង្គតែមួយ ។ នៅក្នុងភាសាខ្មែរយើង សម្បូរពាក្យដែលផ្សំសំឡេងពីររួមបញ្ចូលមកតែមួយព្យាង្គ សម្រាប់អាននិយាយចេញមកភ្ជាប់គ្នាដូចជាសំឡេងភ្លោះ ។
ឧទាហរណ៍
ក+្ប = ក្ប មានក្នុងពាក្យ “ ក្បាល ”
ខ+្ស = ខ្ស មានក្នុងពាក្យ “ ខ្សត់ ”
● របៀបយកជើងទៅផ្ញើ (ផ្សំ) ជាមួយព្យញ្ជនៈ “គោល” គឺព្យញ្ជនៈមានឋានៈជាម្ចាស់មានរបៀបប្លែកគ្នា ៖
ក-យកជើងផ្សំដាក់ពីក្រោមតួព្យញ្ជនៈគោល ៖ ខ្លី, ឆ្មា ។
ខ-យកជើងផ្សំដាក់ពីឆ្វេងតួព្យញ្ជនៈ ៖ ស្រែ ។
គ-យកជើងផ្សំដាក់ពីក្រោមនិងខាងស្តាំ ៖ សង្ឃ, អភិវឌ្ឍ, សប្បាយ, រក្សា ។

១០-ព្យញ្ជនៈបន្ថែម
ដើម្បីអាចសម្របតម្រូវជាមួយសំណូរម្យ៉ាងតាមបែបសូរសៀងជាភាសាបរទេស ដែលយើងតែងតែខ្ចីយកមកប្រើខ្លះៗ មានភាសាបារាំង អង់គ្លេស…. គេយកតួព្យញ្ជនៈមកផ្សំជាមួយជើងព្យញ្ជនៈ ដូចជាពាក្យ guitare= ហ្គីតារ, frein ហ្រ្វាំង, café =កាហ្វេ, George Cœdès= ហ្ស៊ក សេដែស[4] ។ល។

១១-សិថិល និង ធនិត
ក/ សិថិល គឺព្យញ្ជនៈដែលមានសំឡេងស្រាលប្រមូលផ្តុំចេញសំឡេងដាច់តែមួយ ពុំមានខ្យល់ផ្សំពីព្យញ្ជនៈណាផ្សេង ៖ ក គ ច ជ ដ ឌ ត ទ ប ព ។
ខ/ ធនិត រាល់ព្យញ្ជនៈដែលមានគួបផ្សំដោយសំឡេង “ ហ ” មានដូចជា ខ< ក+ហ; ឆ< ច+ហ; ឋ< ដ+ហ; ថ< ត+ហ; ផ< ប+ហ; ឃ < គ+ហ; ឈ < ជ+ហ៊ ; ឍ < ឌ+ហ៊; ធ < ទ+ហ៊; ភ < ព+ហ៊ ។

១២-ព្យញ្ជនៈគូ
នៅក្នុងតួព្យញ្ជនៈទាំង ៣៣ តួ ក្នុងវគ្គនីមួយៗ តែងតែមានព្យញ្ជនៈជាគូនឹងគ្នា ដែលមួយមានសំឡេង អឃោសៈ ហើយមួយទៀតមានសំឡេងឃោសៈ គឺ ៖
ក/ ផ្នែកអឃោសៈ ៖ ក គូនឹង ខ; ច គូនឹង ឆ; ដ គូនឹង ឋ; ត គូនឹង ថ ។
ខ/ ផ្នែកឃោសៈ ៖ គ គូនឹង ឃ; ជ គូនឹង ឈ; ទ គូនឹង ធ; ព គូនិង ភ ។
ចំពោះព្យញ្ជនៈសេសគូ នៅចុងវគ្គទាំង ៥ មាន ង, ញ, ណ, ន, ម និងព្យញ្ជនៈសេសវគ្គទាំង៨តួ មាន ៖ យ រ ល វ ស ហ ឡ អ នោះពុំមានគូទេ ។