ជំហានទី៣
“សិក្សាស្នាដៃរឿងតេជោយ៉ត”
I. អត្ថបទនិងអ្នកនិពន្ធ
១. អត្ថបទ
ក. ប្រភព
រឿងតេជោយ៉ត មានប្រភពចេញពី កាសែតម៉ាញេដែលត្រូវបានសាស្ត្រាចារ្យ នុក វរភក្តិ បង្រៀនភាសាខ្មែរ ថ្នាក់ទី ១២នៅវិទ្យាល័យនេតយ៉ង់ បាត់ដំបង ធ្វើការចម្លងចេញដោយចងក្រងជាឯកសារ សៀវភៅនៅឆ្នាំ២០០២ ។ លុះក្រោយមក អ្នកស្រី ប៊ី គឹមសែន ធ្វើការរៀបរៀងសរសេរបំពេញកន្លែងចន្លោះទៅលើឯកសារដើម ដែលមានស្រាប់ ឲ្យកាន់តែល្អថែមទៀត ទើបទីបំផុតបានធ្វើការបោះពុម្ពប្រើប្រាស់
ទូទៅនៅឆ្នាំ ២០០៤ ។ ការធ្វើបែបនេះ ដោយសារ តែការយល់ឃើញពីសារប្រយោជន៍ របស់វណ្ណកម្មរឿងនេះ ។
ខ. ប្រភេទ
-រឿងតេជោយ៉ត ជារឿងមួយដែលស្ថិត នៅក្នុងប្រភេទល្ខោនបាសាក់ លំនាំប្រវត្តិសាស្ត្រ ។
-អត្ថបទល្ខោនខុសពីអត្ថបទពាក្យរាយ
ត្រង់ អត្ថបទល្ខោន មានចែកចេញជា ឈុតឆាក មានឈ្មោះតួអង្គនៅខាងឆ្វេង និងមានការសន្ទនា តាំងពីដើមរឿងរហូតដល់ចប់ ។ អត្ថបទល្ខោនគ្មាន ពំនោលរបស់អ្នកនិពន្ធទេ ។ រីឯអត្ថបទពាក្យរាយគឺមានផ្នែកពោល និងផ្នែកសន្ទនា មានចែកចេញជាវគ្គ ឬផ្នែក និងឈ្មោះតួអង្គមានក្នុងសាច់រឿងតែម្តង ។
គ. ចលនា
-រឿងតេជោយ៉តជាអក្សរសិល្ប៍ បែប
ខេមរនិយម ។ គ្រប់សកម្មភាពរបស់តួ អង្គនិមួយៗក្នុងរឿង គឺជាសកម្មភាព របស់មនុស្សខ្មែរ ដែលជឿជាក់លើកម្លាំង ខ្លួនឯង ពោលគឺប្រើប្រាស់កម្លាំងប្រាជ្ញា និងកម្លាំងកាយយកមកដោះស្រាយបញ្ហា ដោយមិនយកជំនឿសាសនាណាមួយមកធ្វើជាគោលឡើយ ។
ឃ. កាលបរិច្ឆេទ
- រឿងតេជោយ៉តនិពន្ធឡើងនៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ១៩៨៣ នៅក្រោយរបបកម្ពុជា ប្រជាធិបតេយ្យ
- ចាក់ផ្សាយតាមវិទ្យុជាតិ ជាច្រើនលើក
ច្រើនសារនៅដើមឆ្នាំ ១៩៨៧ និងឆ្នាំបន្ត បន្ទាប់ទៀត ។
- ឆ្នាំ ២០០១ ក្រសួងអប់រំបានដកស្រង់វគ្គ ខ្លះមកបញ្ចូលក្នុងកម្មវិធីសិក្សា ភាសាខ្មែរ ថ្នាក់ទី១២។
ង. សង្គមបរិយាកាស
-ដំណើររឿងប្រព្រឹត្តទៅនៅក្នុងសម័យ
ឧដុង្គ ឆ្នាំ ១៥៧៥-១៥៩៣ ក្នុងរាជ្យ
ព្រះជ័យចេស្តា ឬជ័យជេដ្ឋា ។ សម័យនេះ
ប្រទេសជាតិកំពុងស្ថិតនៅក្នុងការទន្ទ្រានយាយីពីបរទេស និងទំនាស់ផ្ទៃក្នុងរវាង ថ្នាក់ដឹកនាំ ដែលបណ្តាលឲ្យប្រទេសមាន
ភាពចលាចលលើគ្រប់វិស័យ ។ ឯផ្នែក អក្សរសិល្ប៍មានការរីកចម្រើនខ្លាំង សូម្បី សព្វថ្ងៃក៏ពុំស្មើដែរ រហូតដល់គេឲ្យឈ្មោះ ថា យុគមាសនៃអក្សរសិល្ប៍ ។
- ដោយចង់ឲ្យសៀមកោតញញើត មិន ហ៊ានឈ្លានពានប្រទេសរបស់ខ្លួន ព្រះបាទស្រីសុរិយោព័ណជាបិតារបស់
ព្រះចៅជ័យចេស្តា បានចងសម្ព័ន្ធភាពជាមួយពួកអណ្ណាម។ព្រះចៅក្រុង
អណ្ណាម បានមើលឃើញវែងឆ្ងាយ ហើយក៏ព្រមព្រៀងរៀបអភិសេកបុត្រី
របស់ខ្លួន ព្រះនាមអង្គចូវ ជាព្រះទេពី របស់ព្រះជ័យចេស្តា ។ ចាប់ពី ពេលនោះ មក យួនក៏ចាប់ផ្តើមចូលមកដីខ្មែរ ឯការ ដឹកនាំប្រទេសក៏យកលំនាំតាមយួនដែរ។ក្រោយមកពួកអណ្ណាមបានសុំខ្ចីខេត្តកោះក្របី ព្រៃនគរធ្វើជាមូលដ្ឋានទ័ព ហ្វឹកហាត់ទាហានច្បាំងជាមួយចិន
រយៈពេល៥ឆ្នាំ រួចនឹងប្រគល់ជូនវិញ ។
ដើម្បីឲ្យយួនជួយទប់ទល់នឹងសៀម និង ដោយការប៉ិនបបោសអង្អែលរបស់ ព្រះនាងអង្គចូវ ព្រះជ័យជេដ្ឋាក៏យល់ព្រម តាមសំណើនេះ ។ ឯយួនក៏ដឹកកូន ជញ្ជូន ចៅចូលមកដីខ្មែរ ជាបន្តបន្ទាប់ ។
- ក្រោយមកព្រះចៅថៃណា ជាព្រះរាជា ក្រុងស្រីអយុធ្យា ក៏ដឹងរឿងនេះ ហើយ អាក់អន់ព្រះទ័យជាខ្លាំង ព្រោះខ្លួនធ្លាប់ ជួយប្រាបប្រាមសឹក សត្រូវក្នុងនគរកម្ពុជា រហូតបានគ្រងរាជ្យ តែបែរជាទៅចង
សម្ព័ន្ធមេត្រីជាមួយយួនទៅវិញ ។
ពេលនោះធ្វើឲ្យក្រុងទេពបុរីស្រីអយុធ្យាក្តៅចុងច្រមុះ ក៏លើកទ័ពមកវាយលុក នគរខ្មែរ តែត្រូវបរាជ័យជាច្រើនលើក ច្រើន សារ ។
២. អ្នកនិពន្ធ និងស្នាដៃ
ក. ជីវប្រវត្តិ
រឿងនេះនិពន្ធដោយ លោកទី ជីហួត លោកកើតនៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ១៩៥២ នៅភូមិត្រពាំងស្លា ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។ លោកចេះអាននិង សរសេរភាសាបារាំង ហើយបញ្ចប់ការសិក្សានៅថ្នាក់ទី៣ទំនើបជាតិ សាលាអនុវត្ត (មុនឆ្នាំ១៩៧៥) ។ លោកបានទទួលមរណៈភាពនៅថ្ងៃទី៣ ខែ មិថុនា ឆ្នាំ១៩៨៧ ដោយជំងឺក្រិនថ្លើម នៅរាជធានីភ្នំពេញ ។
- ប្រវត្តិការងារៈ មុនឆ្នាំ១៩៧៥ ជាជាង កាត់សក់ និងជាសិស្សសាលាផង ដើរ លក់នំប៉័ងផង បន្ទាប់មកត្រូវគេចាប់ធ្វើ
ទាហាន ។ ក្រោយឆ្នាំ ១៩៧៥ នៅក្នុង របបខ្មែរក្រហម ជាអ្នកលាយជីលេខ១ គឺលាមកមនុស្ស ។ ក្រោយឆ្នាំ១៩៧៩ចូល
បម្រើការនៅវិទ្យុជាតិ ។
ខ. ស្នាដៃ
លោកទី ជីហួត បាននិពន្ធរឿងជាច្រើនដូចជា៖
- ប្រភេទប្រលោមលោកៈ រឿងអ្នកលេងឯជាយសមុទ្ទ,រឿងគុហារថ្មលឿង, រឿងអ្នកតាត្បូងខ្មៅ... ។
-ប្រភេទអាយ៉ៃឆ្លើយឆ្លងៈ រឿងជ្រោងទង់ប្រយុទ្ធ ដើម្បីបំបាត់ភាពមិនចេះអក្សរ,រឿងអបអរខួបទី៣៥ បុណ្យឯករាជ្យ, រឿងពង្រឹងស្មារតីចំពោះ ឧបាយកលខ្មាំង... ។
- ប្រភេទយីកេៈ រឿងទម្ងន់ទោសរបស់
បនក្បត់ប៉ុល ពត ក្នុងភ្លើងនរក អវចី, រឿងមាយើង, រឿងជីវិតថ្មីក្រោយថ្ងៃ ៧មករា,រឿងម៉ាក់ថឺង...។
- ប្រភេទល្ខោនបាសាក់ៈ រឿងតេជោយ៉ត, រឿងអរុណរះ នៅទិសបូព៌, រឿងព្រះឥន្ទ្រខ្វាក់ភ្នែក... ។
- ប្រភេទល្ខោននិយាយៈ រឿងវិលរកទ្រនំ, រឿងចិត្តប្រណី... ។
៣. សង្ខេបរឿង
នៅដែនកំពង់ស្វាយ មានបុរសម្នាក់ឈ្មោះ “មាស” មានងារជាឧកញ៉ាតេជោបរមរាជ ដែលគេហៅថា“តេជោមាស”
មានភរិយាឈ្មោះ“ស្រែន្យ”មានងារជាជំទាវ និងមានសិស្សជំនិតម្នាក់ ឈ្មោះ “យ៉ត” ដែលតែងតែទៅសមរភូមិប្រយទ្ធ ជាមួយនឹងលោកគ្រប់ទីកន្លែង ។ ស្វាមីនិងភរិយាទាំងពីរនេះមានទឹកចិត្ត
ស្រឡាញ់រាប់អាន យ៉តជាពន់ពេក ។
ស្តេច សម្រែ បានតាំងខ្លួនជាស្តេច សម្រែរាជាធិរាជបានតាំងទីកងទ័ព រស់នៅ
កំពង់ហៅ ដោយបានរៀបចំបន្ទាយមួយឈ្មោះថា“បន្ទាយនគរ” ។ស្តេចសម្រែបាន ប៉ះបោរប្រឆាំងនឹងព្រះ ជ័យជេស្តា....... ..................................................... ។
៤. ឈ្មោះតួអង្គ និងមុខងារ
- តេជោមាសៈ ជាស្វាមីជំទាវស្រែន្យ មានងារជាតេជោបរមរាជ ត្រួតខេត្តកំពង់ស្វាយ ។
- តេជោយ៉តៈ តេជោត្រួតខេត្តកំពង់ស្វាយ បន្ទាប់ពីតេជោមាស ។
-ជំទាវស្រែន្យៈ ជាភរិយារបស់ តេជោមាស ។
-ព្រះជ័យចេស្តាៈ មហាក្សត្រខ្មែរនៅក្រុង ឧដុង្គមានជ័យ។
- អ្នកម្នាងនូៈ អ្នកម្នាងរបស់ព្រះចៅ ជ័យចេស្តា និងជាបងស្រីរបស់
ម៉ឺនចៃចុងរ៉ាក់ ។
- ស្តេចសម្រែៈ មេប៉ះបោរបម្រុងដណ្តើមរាជ្យពីព្រះជ័យចេស្តា ។
- ឧកញ៉ាពិភាៈ មន្ត្រីជំនិតរបស់ស្តេច
សម្រែ ។ - ឧកញ៉ាព្រះស្រីទ្វារប្រាសាទដប់ៈ បម្រើ ការងារជាមួយតេជោមាស និង
តេជោយ៉ត។
- នាងម៉ៃៈ បុត្រីឧកញ៉ាព្រះស្រីទ្វារ ប្រាសាទដប់ និងជាអ្នកតាមស្រឡាញ់ តេជោយ៉ត ។
- នាយឈិតៈ ឈ្លើយសឹកសៀម និងជា មេប៉ះបោរប្រឆាំងព្រះរាជាខ្មែរ ។
- ម៉ឺនចៃចុងរ៉ាក់ៈ ប្អូនអ្នកម្នាងនូ ប្រឆាំង តេជោយ៉តហើយត្រូវយ៉តសម្លាប់ចោល។
១. ប្រធានរឿង
- ប្រធានរឿងនេះគឺ និយាយជុំវិញ “ វីរភាពរបស់ តេជោយ៉ត” ២. មូលបញ្ហារឿង
បញ្ហាស្នេហា - ស្នេហាសង្គមជាតិៈបង្ហាញឲ្យឃើញ តាមរយៈតួអង្គមួយចំនួន ដែលហ៊ានធ្វើ ពលិកម្ម លះបង់ប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីការពារទឹកដី និងប្រជាជនរួមជាតិ។ -ស្នេហាប្រុសស្រីៈ ស្នេហារវាងតេជោ មាស និងជំទាវស្រែន្យ ជាស្នេហាថ្លៃថ្នូរ។ ស្នេហានាងម៉ៃ ចំពោះតេជោយ៉ត, ស្នេហាតេជោយ៉ត និងជំទាវ ស្រែន្យ,ស្នេហាព្រះជ័យចេស្តា និងអ្នកម្នាងនូ ។ បញ្ហាការ គ្រប់គ្រងៈ
- មានរចនាសម្ព័ន្ធនៃការគ្រប់គ្រង ប្រទេសតាមឋានន្តរសក្តិ ដូចជាមាន
ស្តេចផែនដី មហេសី អ្នកម្នាង តេជោ ឧកញ៉ាក្រឡាហោម ឧកញ៉ាចក្រី ជំទាវ ក្រុមអាលក្សណ៍ កងទ័ព ស្មៀន
អ្នកបម្រើ... ។
បញ្ហាការ អប់រំ
- តេជោមាស តេជោយ៉ត ស្តេចសម្រែ មានវិជ្ជាគុណខ្លាំង ពូកែ ព្រោះឆ្លងកាត់ ការសិក្សារៀនសូត្របានយ៉ាងដិតដល់ ។
ចំពោះស្ត្រីមានរៀនដេរប៉ាក់ចាក់ជុល ដាំ ស្ល និងកិច្ចការមេផ្ទះផ្សេងៗ ។ ផ្ទៃរឿងក៏ បានបង្ហាញពីក្បួនធ្វើសឹកទាំង១២ដែល
បានចងក្រងដោយបណ្តាមេទ័ពខ្លាំងៗ
តរៀងមក ។
បញ្ហាវណ្ណៈ
- មានការរើសអើងចំពោះយ៉ត ដែលជា កូនព្នងចុងស្រុក ហើយអ្នកមានអំណាច មានឋានៈខ្ពង់ខ្ពស់ មានអំណាចគ្រប
លើអ្នកតូចតាច ។
បញ្ហាសាសនាៈ
- គោរពព្រះពុទ្ធសាសនា ព្រោះមានការ បូជាដល់ព្រះពុទ្ធរូប ការធ្វើបុណ្យរំឭក ដល់អ្នកចែកឋានទៅ ។
បញ្ហាសេដ្ឋកិច្ចៈ
- ប្រទេសជួបសង្គ្រាមច្រើន នាំឲ្យសម័យ នោះពុំមានការរីកចម្រើនខ្លាំងក្លាទេ ។
៣. ឧត្តមគតិរឿង
រឿងនេះមានតម្លៃអប់រំដូចជា ៖
-បណ្តុះស្មារតីកូនខ្មែរគ្រប់រូបឲ្យមានឆន្ទៈ ទឹកចិត្តស្រឡាញ់ការពារ និងលើកស្ទួយ ប្រទេសជាតិខ្លួន ។
- ជនានុជនទូទៅ គប្បីអនុវត្តនូវវិធីសាស្ត្រ ច្បាស់លាស់ ក្នុងការបំពេញភារកិច្ចអ្វី មួយ ។
- បុគ្គលគ្រប់រូប ត្រូវមានទំនួលខុសត្រូវ ចំពោះភារកិច្ច និងដោះស្រាយបញ្ហា ចំពោះមុខ ប្រកបដោយភាពឆ្លាតវៃ ។
- ពញ្ញាក់ស្មារតីដល់សង្គមខ្មែរ លើបញ្ហា តម្លៃស្ត្រីចំពោះការចូលរួមប្រទេសជាតិ ។
- ធ្វើជាមនុស្សត្រូវចេះប្រកាន់ឲ្យបាននូវ
ទង្វើដឹងគុណ តបគុណ គឺសំដៅលើភាពកតញ្ញូចំពោះបុគ្គល ដែលបានធ្វើគុណលើយើង ។
-មនុស្សល្អត្រូវចេះប្រើប្រាស់ចំណេះដឹង
របស់ខ្លួនក្នុងផ្លូវត្រូវ ព្រោះជាវិធីនាំទៅរក ឧត្តមភាព ។
- ស្វាមីភរិយាគ្រប់រូប ត្រូវចេះឲ្យតម្លៃ និង ធ្វើការពិភាក្សា ជួយទុក្ខធុរៈគ្នា ។
- អប់រំឲ្យមន្ត្រីរាជការទូទៅ គួរចៀសវាង អំពើពុករលួយ ស៊ីសំណូកផ្សេងៗ ព្រោះ អាចបង្កបាតុភាពអសកម្ម ឬអសន្តិសុខ
ដល់សង្គម ។
- អប់រំដល់អ្នកគ្រប់គ្រងទូទៅ ត្រូវមាន ភាពប៉ិនប្រសប់ក្នុងការមើលចរិតមនុស្ស និងចេះធ្វើការវែកញែកអ្វីមួយឲ្យបាន
ហ្មត់ចត់ និងឆ្លាតវៃ ទើបរកឃើញ “ដង្កូវក្នុងសាច់” ។
- ចៀសវាងវង្វេងនឹងស្រីស្អាត វង្វេងកាម តណ្ហា ខ្វះគំនិតពិចារណា ដែលនាំឲ្យ អន្តរាយដល់ខ្លួន ។
- មិនត្រូវប្រកាន់ខ្ជាប់វិធីតែមួយ ក្នុងការ ដោះស្រាយបញ្ហានោះទេ មនុស្សឆ្លាត ត្រូវចេះបត់បែនតាមកាលៈទេសៈ ។
- ធ្វើមនុស្សមិនត្រូវក្បត់សម្តីខ្លួនឯងឡើយ ត្រូវប្រកាន់ ពាក្យសច្ចៈជានិច្ច ។
- មនុស្សទូទៅត្រូវមានស្នេហាស្មោះត្រង់ ថ្លៃថ្នូរ និងចេះទទួលយកការពិត ។
៤. ចំណោទបញ្ហារឿង
ចំណោទបញ្ហារឿងគឺ ៖
ក.បញ្ហាចោទទី១
“ចម្បាំងការពារការជ្រែករាជ្យ”
- មូលហេតុៈ ស្តេចសម្រែបំបះបំបោរបង្កើនកងទ័ព ដើម្បីដណ្តើមរាជ្យ ពី
ព្រះជ័យចេស្តា ។
- ដំណោះស្រាយៈ តេជោមាសជាមេទ័ព និងសិស្សជំនិត ឈ្មោះ យ៉ត បានដឹកនាំ ទ័ពទៅបង្ក្រាបតែត្រូវបរាជ័យ ដោយសារ តែស្តេចសម្រែចាប់អ្នកនាំសារសម្ងាត់
បាន ។
ខ. បញ្ហាចោទទី២
“ក្តៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ”
- មូលហេតុៈ ជំទាវស្រែន្យ បានសុំតេជោមាស ជាស្វាមីចូលរួម ចំណែក កម្ចាត់ស្តេចសម្រែ ដោយធ្វើល្បិចជា លែងលះជាមួយតេជោមាស ហើយមក បើកផ្ទះលក់ត្រីងៀត និងអាវុធ ដើម្បីឲ្យ ស្តេចសម្រែមានទំនុកចិត្ត ស្រឡាញ់ និង អាណិតនាង។
- ដំណោះស្រាយៈ ជំទាវស្រែន្យបាន អញ្ជើញស្តេចសម្រែ ចូលរួមក្នុងពិធី
មង្គការក្មួយ រួចក៏ដាក់ថ្នាំសណ្តំក្នុងម្ហូប អាហារ ចាប់បានស្តេចសម្រែ និង
បក្សពួក នាពេលនោះទៅ ។
គ.បញ្ហាចោទទី៣
“មរណៈភាពតេជោមាស”
- មូលហេតុៈ ត្រូវកណ្តាប់ដៃមហាទម្ងន់របស់ស្តេចសម្រែ។
- ដំណោះស្រាយៈ តេជោមាសបានស្លាប់ តែមុននឹងស្លាប់ បានរៀបចំការផ្ទេរតំណែងមេទ័ពឲ្យទៅយ៉ត ។
ឃ.បញ្ហាចោទទី៤ “ដង្កូវក្នុងសាច់”
- មូលហេតុៈ លោកឧកញ៉ាក្រឡាហោម និងឧកញ៉ាចក្រីធ្វើសង្គ្រាមចេះតែចាញ់ ហើយតេជោយ៉តគិតថា ប្រាកដជាមាន សត្រូវពីក្រោយខ្នងមិនខាន ។
- ដំណោះស្រាយៈតេជោយ៉តបញ្ជាឲ្យ ពលទ័ពអូសឫស្សីបញ្ច្រាសចុង តែក្នុង នោះមានម៉ឺនចៃចុងរ៉ាក់ ដែលជាប្អូន
របស់អ្នកម្នាងនូ និងបក្សពួកដែលពុំព្រមធ្វើតាមតេជោយ៉តក៏សម្លាប់ចោលទៅ ។ ឯអ្នកម្នាងនូក៏រួមចំណែកក្នុងទង្វើក្បត់ ជាតិនេះដែរ ហើយក៏ត្រូវតេជោយ៉តសម្លាប់ចោលដែរ ។
ង.បញ្ហាចោទទី៥
“ទំនួលខុសត្រូវរបស់វីរជន”
- មូលហេតុៈ យ៉តបានសម្លាប់ប្អូនថ្លៃ និង
អ្នកម្នាងស្តេច ហើយសន្យាថានឹងប្រគល់ ខ្លួនឲ្យស្តេចកាត់ទោស បន្ទាប់ពីចប់
សង្គ្រាម ។
- ដំណោះស្រាយៈ លុះបង្ក្រាបពួកជនឈ្លានពានបានជោគជ័យហើយ តេជោ យ៉ត ក៏បំពាក់ឃ្នាងខ្លួនឯង ឲ្យស្តេច
កាត់ទោសតាមពាក្យសន្យា តែព្រះរាជា បានលើកលែងទោសឲ្យយ៉ត ។
ច. បញ្ហាចោទទី៦
“ការស្វែងរកសុភមង្គលរបស់តេជោយ៉ត”
- មូលហេតុៈ តេជោយ៉តបានចាប់ចិត្តប្រតិព័ទ្ធលើជំទាវ ស្រែន្យ តែជំទាវប្រកែកព្រោះតែតេជោយ៉ត ធ្លាប់ជាអតីតបាវ បម្រើ និងជាកូនព្នងចុងស្រុក ។
- ដំណោះស្រាយ យ៉តបានធ្វើពិធីបុណ្យដ៏ធំមួយ ដោយតាំងរូបតេជោមាសជាទី
សក្ការៈ ហើយរូបនោះយ៉ត បានលួចយក កាំជណ្តើរផ្ទះរបស់ជំទាវស្រែន្យ មកឆ្លាក់ កាឡៃដើម្បីដាស់ស្មារតីជំទាវស្រែន្យឲ្យ ឈប់រើសអើងវណ្ណៈទៀត ។ ជំទាវយល់ពី បញ្ហានេះ ក៏យល់ព្រមរៀបការជាមួយ តេជោយ៉ត ដោយមិនរារែក ។
៥. វិភាគតួអង្គ
១. តេជោយ៉ត
- គុណសម្បត្តិៈ ចេះវិជ្ជាគុណនិងក្បួនធ្វើសឹក, ជាវីរជនស្នេហាជាតិ, ស្រឡាញ់យុត្តិធម៌ ស្អប់អំពើពុករលួយ... ។
- គុណវិបត្តិៈ យកជំទាវស្រែន្យ ដែលធ្លាប់ ជាភរិយារបស់គ្រូជាប្រពន្ធ, ជាកូនព្នង ចុងស្រុក និងមានចិត្តជាចោរ... ។
២. តេជោមាសៈ
- គុណសម្បត្តិៈ
មេទ័ពខ្លាំងពូកែ, ជាឧត្តមស្វាមី, ចេះស៊ូទ្រាំ នឹងការឈឺចាប់ផ្នែករូបរាងកាយ... ។
-គុណវិបត្តិៈ លាក់លៀមបញ្ហាជំងឺជាមួយភរិយា, ខ្វះលទ្ធភាពកម្ចាត់ស្តេចសម្រែ តែបានភរិយាជាជំនួយវិញ ពិសេសគឺ
ធ្វេសប្រហែសក្នុងការចេញច្បាំងជាមួយ ស្តេចសម្រែ... ។
៣. ជំទាវស្រែន្យ
- គុណសម្បត្តិៈ
មានរូបសម្រស់ស្អាត,មានភក្តីភាពចំពោះ
ស្វាមី, និងមានសមត្ថភាពប្រាជ្ញាខ្ពស់មិនចាញ់បុរសឡើយ...។
- គុណវិបត្តិៈ
ជាស្ត្រីរើសអើងវណ្ណៈ ។
៤. ស្តេចសម្រែ
- គុណសម្បត្តិៈ
ចេះវិជ្ជាគុណខ្លាំងពូកែ, មានសមត្ថភាព ឈ្នះតេជោមាស... ។
- គុណវិបត្តិៈ
ជាបុគ្គលក្បត់ជាតិ, ល្មោភស្រី, បង្កចលាចលក្នុងប្រទេស ។
៥. អ្នកម្នាងនូ
- គុណសម្បត្តិៈ
ជានារីស្អាត, ជាអ្នកម្នាងស្តេច, ស្រឡាញ់
បងប្អូនសាច់ញាតិ... ។
- គុណវិបត្តិៈ
សម្តីចរិតអាក្រក់, ពុករលួយ ក្បត់ជាតិ, ខ្វះសមត្ថភាពអប់រំប្អូន, មើលងាយអ្នក តូចទាប... ។
៦. ព្រះចៅជ័យចេស្តា
- គុណសម្បត្តិៈ
ព្រះរាជាគ្រប់គ្រងប្រទេស,ស្រឡាញ់ ភរិយា និងប្អូនថ្លៃ,មានការភ្ញាក់រឭកទាន់ពេល និងចេះគិតគូរពីប្រទេសជាតិ។
-គុណវិបត្តិ ជឿតាមការចាក់រុករបស់
អ្នកម្នាងនូ ខ្វះការពិចារណា,ជួយ ដោះស្រាយបញ្ហាអ្នកម្នាងនូដោយមិន យល់កាលៈទេសៈ ។
៧. នាងម៉ៃ
- គុណសម្បត្តិ
នារីស្អាត, ក្លាហាន, មិនប្រកាន់វណ្ណៈ និងគ្មានគំនិតគុំគួន ។
- គុណវិបត្តិៈ
ចង់បួសព្រោះរឿងស្នេហា,ជាស្ត្រីតែហ៊ានសារភាពស្នេហ៍ចំពោះ បុរសមុន ។
៨. ម៉ឺនចៃចុងរ៉ាក់
- គុណសម្បត្តិៈ
កូនអ្នកមាន និងជាប្អូនថ្លៃស្តេច ចេះជួយ
បក្សពួករបស់ខ្លួន ។
- គុណវិបត្តិៈ
ក្បត់ជាតិ, បក្សពួកនិយម,តម្កើងឫកអាងខ្លួនជាប្អូនថ្លៃស្តេច ។
៩. នាយទិន និងនាយតយ
- គុណសម្បត្តិៈ ស្មោះត្រង់ និងគោរព ចៅហ្វាយនាយ,ស្រឡាញ់ និងបម្រើ ជាតិមាតុភូមិ ។
- គុណវិបត្តិៈ
និយាយប៉ប៉ាច់ប៉ប៉ោចច្រើន ។
III.សិក្សាអត្ថរូប
អត្ថរូបនៅក្នុងរឿងគឺ ៖
១.វចនរូបៈ ជាការប្រើពាក្យពេចន៍ក្នុង
អត្ថបទ ។
-ពាក្យសាមញ្ញៈបង, ប្អូនថ្លៃ,ជួប, ស្រឡាញ់, ជំរាបសួរ...។
-ពាក្យវប្បធម៌ៈ ឧទ្យាន, ចុតហ្មាយ…។
-ពាក្យរដ្ឋបាលៈ ឧកញ៉ា,ជំទាវ, មេទ័ព, ហត្ថលេខា... ។
-ពាក្យរាជសព្ទៈ យាង,សោយ, បិតា...។
-ពាក្យកម្ចីៈ
-កម្ចីពីបរទេសៈ អាវកម្ញី,អាវផាយ, ប៉ាក់ឌិន... ។
-កម្ចីពីបាលីសំស្ក្រឹតៈ ស្មោះស្ម័គ្រ,
យុទ្ធជន, សមរភូមិ, អនិច្ចកម្ម... ។
២. សន្ទេហ វិធីៈ ជាវិធីដែលអ្នកនិពន្ធធ្វើឲ្យអ្នកអានចង់តាមដាន ចង់ដឹងពីបញ្ហាអ្វីមួយដែលកំពុងចោទក្នុងដំណើររឿង ។
ឧទាហរណ៍ ជំទាវស្រែន្យបានរៀបគម្រោងកម្ចាត់ស្តេចសម្រែ ។ តើនាងមាន ផែនការយ៉ាងណា ?
ជំទាវស្រែន្យៈ បង !ឱនត្រចៀកមក អូនខ្សឹបណា...។
៣. បដិវិធីៈ ជាវិធីមួយ ដែលអ្នកនិពន្ធ បានប្រើវិធីផ្ទុយគ្នាសម្រាប់បញ្ជាក់ពី
លក្ខណៈតួអង្គ ។
ឧទាហរណ៍
ជំទាវស្រែន្យៈ ...ហ៊ឹះ យ៉តជាបុរសមានឧត្តមគតិស្នេហាជាតិ និងមានលក្ខណៈសម្បត្តិថ្លៃថ្នូរដូចស្វាមីខ្ញុំគ្រប់យ៉ាង
ទាំងអស់ ប៉ុន្តែគេជាអតីតបាវបម្រើ ដូច្នេះបើរៀបការជាមួយច្បាស់ជាអ្នកផងសើចនិន្ទាពេញនគរមិនខាន ។
៤. សំវាទវិធីៈ ជាវិធីដែលអ្នកនិពន្ធធ្វើឲ្យតួអង្គចាប់ពី២នាក់ឡើងទៅ សន្ទនាឆ្លើយឆ្លងគ្នាពីបញ្ហាអ្វីមួយ ។
ឧទាហរណ៍
ជំទាវស្រែន្យៈ បង ! ហេតុអីតាំងពីមក ធ្វើសឹកសង្គ្រាមវិញ បងចេះតែអង្គុយ
សញ្ជប់សញ្ជឹងមិននិយាយស្តីដូចនេះបង កើតទុក្ខកង្វល់អីហ្នឹង ?
តេជោមាសៈ ស្រែន្យ ! អូន...
ជំទាវស្រែន្យៈ ចាស៎ !
៥. ឯកវាទវិធីៈ ជាវិធីដែលអ្នកនិពន្ធធ្វើឲ្យតួអង្គមួយ ដែលទទួលរងទុក្ខទោស មានការឈឺចាប់ក្នុងខ្លួន ឬវិប្បដិសារីអំពីរឿង អ្វីមួយ ដោយមានការនិយាយរំឭកពី ហេតុភេទ ឬរឿងរបស់ខ្លួនតែម្នាក់ឯង ។
ឧទាហរណ៍
- ម៉ឺនចៃចុងរ៉ាក់ៈមានងារជាម៉ឺនចៃចុង
រ៉ាក់ ឪពុកខ្ញុំជាអ្នកមានមុខមាត់ណាស់ ក្នុងខេត្តលង្វែកនេះ ។ (ច្រៀង) នឹកឡើង ក្តៅចិត្តឥតឧបមានឹងបទអាជ្ញាៗ ចាប់ កំណែនពល ធ្លាប់តែសប្បាយឥត
ខ្វាយខ្វល់ ឥឡូវធ្លាក់ដល់ចូលធ្វើកងទ័ព ។
៦. ឧបមាន វិធី ជាវិធីមួយដែលអ្នកនិពន្ធ បានធ្វើការ ប្រៀបធៀបតួអង្គ ឬ សកម្មភាពនៅក្នុងដំណើររឿង ដើម្បី
រំលេចនូវជីវរូបារម្មណ៍ ឬមនោរម្មណ៍ ។
ឧទាហរណ៍
- ជីវិតខ្ញុំដូចចក ។
- ជំទាវប៉ិនប្រសប់តុបតែង ទីលំនៅ ស្អាតរុងរឿង ប្រៀបបាននឹងវាំងស្តេច ។
៧. បំរៀបន័យរូបារម្មណ៍ឬជីវរូបារម្មណ៍
គឺជារូបារម្មណ៍ដែលកវីធ្វើឲ្យវត្ថុមួយគ្មានញាណ គ្មានជីវិត គ្មានចលនា ទៅ ជាមានញាណ មានជីវិត មានចលនា ។
ឧទាហរណ៍
ពេលថ្ងៃគងភ្នំ, បុប្ផាបដិវត្ត ។
៨. រូបារូបីយារម្មណ៍ ជារូបារម្មណ៍ដែលទាក់ទងនឹងឥន្ទ្រីយារម្មណ៍ទាំង៥របស់មនុស្ស ។
ក. ចក្ខុរូបារម្មណ៍ ជារូបារម្មណ៍ហាក់
ដូចជាឃើញនឹងភ្នែក។
ឧទាហរណ៍
ក្រុមស្រីបម្រើៈ ម្ចាស់អើយ គន់មើល អឺ...អឺង...អឺ...អឺង...អឺ...អើយ...ផ្កាក្នុង
ឧទ្យាន កន្លង់បំពានអឺ...អឺង...ក្រេបរុះលម្អង... ។
ខ. កាយ រូបារម្មណ៍ ជារូបារម្មណ៍មួយដែលយើងហាក់បានប៉ះ ឬកាន់ដោយផ្ទាល់ តាមរយៈពាក្យពេចន៍ឃ្លា ប្រយោគ ដែលកវី ឬអ្នកនិពន្ធរៀបរាប់ឲ្យមនុស្សយើង រំភើបតាមរយៈកាយឥន្ទ្រីយ៍ ។
ឧទាហរណ៍
ឧកញ៉ាពិភាៈ ...ព្រះករុណាថ្លៃវិសេស ក៏
ប៉ុន្តែពុំទាន់មានកូនមួយសោះ ។ ឯចំណែក រូបទៀតនែ៎ សាច់ក៏ល្អស្អាត លើសស្រីក្រមុំព្រហ្មចារីយ៍ ដែលទើប ចេញពីម្លប់ទៀតណាព្រះអង្គ... ។
គ. កាម រូបារម្មណ៍ ជារូបារម្មណ៍មួយ ដែលធ្វើឲ្យអ្នកអាន ស្រើបស្រាល ព្រឺព្រួច ក្នុងកាមគុណ ។
ឧទាហរណ៍
ស្តេចសម្រែៈ ឮឈ្មោះនាងស្រែន្យ ចាប់ ផ្តើមស្នេហា ចង់បានកន្និដ្ឋា រួមរក្សមេត្រី ... ។
ឃ. ឃាន និងជីវ្ហារូបារម្មណ៍
ជារូបារម្មណ៍ដែលមានកំណើតមកពីក្លិន ហើយនិងរសជាតិដែលអ្នកនិពន្ធយក
មកប្រើប្រាស់ សម្រាប់ធ្វើជាសញ្ញារំឭក ឲ្យនឹកឃើញនូវ វត្ថុ ភេទ និងចិត្ត ដែល ទាក់ទងនឹងឃាន និងជីវ្ហានោះឯង ។
ឧទាហរណ៍ៈ
ស្តេចសម្រែៈ យី ! ព្រះក្រយាស្ងោយក៏ មានឱជារស ក្រអូបឈ្ងុយឈ្ងប់ ។ អូនែ៎ ! ស្រាក៏ឆ្ងាញ់ ។ យី ! គ្រប់សព្វទាំងអស់ ជំទាវ ហ៊ឹះ ! ហ៊ឹះ !
ង.មនោរូ បារម្មណ៍ ជារូបារម្មណ៍ដែល
កើតឡើង ដោយសារបញ្ញាញាណដោយ ការត្រិះរិះពិចារណា ។
ឧទាហរណ៍
ជំទាវស្រែន្យៈ ហ៊ឹះ ! ពិបាកចិត្តណាស់ ! យ៉តពឹងចាស់ទុំឲ្យចូលស្តីដណ្តឹងខ្ញុំពីរ បីសារហើយ ។ យី!គិតយ៉ាងម៉េចអញ្ចេះ ! ខ្ញុំដូចជាពុំយល់សោះ គិតមិនលេចទេ។
ច.ចេតនារូបារម្មណ៍ គឺជារូបារម្មណ៍
ដែលកើតឡើងពីកវីចេះបំផុស
សញ្ចេតនា ទុក្ខព្រួយ សប្បាយរីករាយ កំហឹង ការឈឺចាប់ ក្តីស្រឡាញ់ ។
ឧទាហរណ៍
តេជោយ៉តៈ យ៉តខ្ញុំនេះជាកូនជនជាតិ ភាគតិច កំព្រាឪពុកម្តាយ ដើររសាត់ ត្រាច់សែងត្រែង ត្រូវអ្នកផងទាំងពួង គេ មើលងាយមើលថោក ហៅអាកូនព្នង ។
គេបណ្តេញមិនឲ្យចូលជិតគេ ។ ខ្ញុំឈឺ ចាប់ណាស់ចំពោះការបែងចែកវណ្ណៈ និងប្រកាន់ពូជសាសន៍នេះ... ។
IV.សិក្សាអត្ថរស
អត្ថរូបនៅក្នុងអត្ថបទគឺៈ
១. វីររសៈ ជាតម្លៃដែលអ្នកនិពន្ធបង្ហាញនូវ
លក្ខណៈ អាកប្បកិរិយា ចិត្តក្លាហាន មោះមុតរបស់តួអង្គ ក្នុងការប្រយុទ្ធដោយ កាយវាចា ចិត្ត អំពើណាមួយ ដើម្បីទប់ទល់យ៉ាងម៉ឺងម៉ាត់ ស្វាហាប់ ។
ឧទាហរណ៍
តេជោយ៉តៈ កើតមួយជាតិ ធាតុមួយចាន
មុនពេលក្ស័យប្រាណ ត្រូវតែស្មោះស្ម័គ្រ បម្រើនគរមិនឲ្យជាតិធ្លាក់ ផ្តល់ម្លប់ជូនប្រជាជន ។
២. នាដ្យរ ស គឺជាតម្លៃដែលចេញពីភាពកម្សត់នៅក្នុងរឿង វិបត្តិទំនាស់រវាងតួអង្គបដិបក្សដ៏ មានកម្លាំង សមត្ថភាព មធ្យោបាយ គ្រឿងការពារប៉ុនគ្នា ស្មើគ្នា។
ឧទាហរណ៍
តេជោយ៉ត និងអ្នកម្នាងនូៈ ជំទាស់ផ្លូវ កាយ វាចា ចិត្ត ។
៣. ហាស រស ជាតម្លៃដែលកើតចេញពីលក្ខណៈសកម្មភាព ឬចលនា នៃរឿងក្តី នៃតួអង្គក្តី ដែលធ្វើឲ្យអ្នកអានសប្បាយចិត្តសើចអបអរសាទរ ជ្រះថ្លាក្នុងចិត្ត ។
ឧទាហរណ៍
-នាយទិនៈ អាតយ អឺយ !អឺយ អាតយ !
-នាយតយៈ បាទ ! លោកម្ចាស់អានេះឯងសោះវ៉ើយ !
-នាយទិនៈ អាតយ ! អញស្តាប់ឯងនិយាយយូរៗទៅ វាឈឺបត់ជើង ។ អញមិនចង់ដឹងអីវែងឆ្ងាយអញ្ចឹងទេ ។
៤.កុសលរសៈ ជាតម្លៃកុសលដែល
ទាក់ទងដល់ការអប់រំ។
ឧទាហរណ៍
-តេជោមាសៈ យ៉ត ! មុននឹងយើងផុត ជីវិតទៅ គ្រូនៅមានពាក្យពេចន៍ខ្លះៗចង់ ផ្តែផ្តាំដល់ឯងណា យ៉ត !...
៥.សោភ័ ណរស ជាតម្លៃដែលលេចចេញពីសោភ័ណរបស់ស្នាដៃអក្សរសិល្ប៍ ។
ឧទាហរណ៍
តេជោយ៉តៈ និយាយលាក់បាំងអីស្រែន្យ
នៅក្នុងដែនកំពង់ស្វាយទាំងមូល ខ្ញុំ
សម្លឹងរកនារីណាឲ្យមានលក្ខណៈល្អ គ្រប់យ៉ាង ដូចស្រែន្យគ្មានសោះ ។
៦.ទស្សនីយរសៈ ជាតម្លៃដែលលេចចេញមកពីការបង្ហាញទស្សនីយភាព ដែលធ្វើ ឲ្យសាច់រឿងកាន់តែពីរោះក្បោះក្បាយ តាមរយៈការរៀបរាប់ទេសភាព ធម្មជាតិ ព្រៃព្រឹក្សាមច្ឆា បក្សាបក្សី ប្រកបទៅ ដោយចុងចួន សូរសព្ទសំឡេងរណ្តំគ្នា ដើម្បីបង្កើតបានជា បរិយាកាសមួយ ដែលហៅថាសិល្ប៍បរិយាកាស ។
ឧទាហរណ៍
ក្រុមស្រីបម្រើៈ ម្ចាស់អឺយ គន់មើល អឺ...អឺង...អឺ...អើយ ផ្កាក្នុងឧទ្យាន កន្លង់បំពាន អឺ...អឺង...ក្រេបរុះលម្អង។ ចំប៉ីចំប៉ា អឺ...អឺង...អឺ... អឺង...សព្វសាយ គន្ធា។
៧. តថរសៈ ជាតម្លៃ ដែលលេចមកពីការ ឆ្លុះបញ្ចាំងតថភាពនៅក្នុងស្នាដៃ
អក្សរសិល្ប៍ និងសិល្បៈ ។
ឧទាហរណ៍
តថរសនៅក្នុងរឿងតេជោយ៉ត ស្ថិតនៅ
លើរឿងល្ខោនបែបប្រវត្តិសាស្ត្រខ្មែរដែល កើតនៅសម័យ ព្រះរាជាខ្មែរព្រះនាម ជ័យចេស្តា (១៥៧៥-១៥៩៣)។
៨. សង្គម រស ជាតម្លៃដែលលេចចេញពីដំណើររឿង ដែលបានលាតត្រដាងពីសង្គមនុស្សនៅក្នុងស្នាដៃអក្សរសិល្ប៍ ដែលមានលក្ខណៈជាសង្គមមនុស្សពិតៗ ។
ឧទាហរណ៍
សង្គមរសនៅក្នុងរឿងតេជោយ៉ត រាប់ តាំងពីជំនឿ សាសនា ស្នេហា វណ្ណៈ សិទ្ធិស្ត្រី វិបត្តិទំនាស់ ព្រមទាំងបែបផែន នៃការគ្រប់គ្រងប្រទេស ។
|