ដើម្បីជួយសាធារណជនក្នុងការសរសេរពាក្យឱ្យបានត្រឹមត្រូវតាមវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ដែលគណៈកម្មាធិការជាតិភាសាខ្មែរ (គ.ជ.ភ.ខ.) បានអនុម័តយកជាមូលដ្ឋាន កាលពីថ្ងៃពុធ ២០-០២-០៨ និង ដែលសម្ដេចតេជោបានប្រកាសកាលពីថ្ងៃសុក្រ ១៩-០៣-១០ ឱ្យ គ.ជ.ភ.ខ. ផ្សព្វផ្សាយឱ្យបានទូលំទូលាយ គ.ជ.ភ.ខ. ចុះផ្សាយអក្ខរាវិរុទ្ធត្រឹមត្រូវតាមវចនានុក្រមខាងលើ និងអក្ខរាវិរុទ្ធមិនត្រឹមត្រូវ ក្នុងតារាង ដូចមានខាងក្រោម៖
(ដកស្រង់ពី ព្រឹត្តិបត្រគណៈកម្មាធិការជាតិភាសាខ្មែរ លេខ ៣ ឆ្នាំ២០១០)សេចក្ដីបញ្ជាក់៖ ពាក្យក្នុងតារាងខាងក្រោម ត្រូវបានជ្រើសចេញពីសម្រង់របស់លោកស្រី ហង់ ថាវី ដែលគាត់បានធ្វើឡើងក្នុងបំណងផ្សេង។ ជម្រើសរបស់យើងបានជម្រុះពាក្យមួយចំនួនដែលវចនានុក្រមរបស់សម្តេច ជួន ណាត អនុញ្ញាតឱ្យប្រើអក្សរ ណ ក៏បានឬ ន ក៏បាន និង ឡ ក៏បានឬ ល ក៏បាន
ឧ. កំណួចឬកំនួច, ស្រឡាបឬស្រលាប…