ពាក្យ «វាសនា» ដែលគេអាចសរសេរម្យ៉ាងទៀតជា វាស្នា សម្រាប់បញ្ជាក់ន័យថា ជាចរិយា ឬចរិតរបស់មនុស្ស ដែលមានពីកំណើត។ ចំណែកពាក្យ «សំណាង» ប្រែមកថា ជាភ័ព្វ របស់មនុស្ស។ នេះបើតាមប្រសាសន៍របស់សម្តេចព្រះសង្ឃរាជ ជួន ណាត។
ពាក្យ «វាសនា» ត្រូវបានសម្តេចព្រះសង្ឃរាជ ជួន ណាត បញ្ជាក់ថាជា បុព្វចរិយារបស់មនុស្ស មានន័យថា ជាបុគ្គលដែលមានចរិត និងអាកប្បកិរិយាតាំងពីកំណើត។ «វាសនា» គឺសំដៅលើឫកពាដើមរបស់មនុស្ស ដូចជា ដើរលឿនៗ, ចូលចិត្តរាំ, និយាយខ្លាំងៗ ជាដើម។ មនុស្សមួយចំនួនតែងយល់ថា ខ្លួនឯងមិនមានវាសនា តែការពិតមនុស្សមានវាសនាគ្រប់ៗគ្នា គ្រាន់តែមានវាសនាខុសគ្នាតែប៉ុណ្ណោះ។
តាមរយៈការបញ្ជាក់របស់សម្តេចព្រះសង្ឃរាជ ជួន ណាត «វាសនា» មិនមែនជាព្រេងសំណាងឲ្យលាភ ឲ្យប្រយោជន៍ ឬឲ្យទ្រព្យសម្បត្តិដល់មនុស្សនោះទេ។ ប៉ុន្តែបើគេកសាងវាសនាល្អ នោះនឹងបានវាសនាល្អ តែបើកសាងវាសនាអាក្រក់ នោះវាសនាក៏អាក្រក់ដែរ។
បើតាមប្រសាសន៍របស់សម្តេចព្រះសង្ឃរាជ ជួន ណាត អះអាងថា៖«នៅក្នុងគម្ពីរសាសនា មានតែព្រះពុទ្ធតែប៉ុណ្ណោះដែលអាចកាត់ផ្តាច់វាសនាទាំងឡាយបាន។ នៅពេលដែលព្រះពុទ្ធបានត្រាស់ដឹង និងបរិនិពា្វន ឫកពា អាកប្បកិរិយា ទាំងអស់របស់ព្រះអង្គ រួចផុតពីរូបកាយរបស់ព្រះអង្គ»។
ចំណែកពាក្យ «សំណាង» សម្គាល់លើភ័ព្វរបស់មនុស្ស មានន័យថា ដែលគួរ ដែលមានសេចក្តីសុខ។ ប៉ុន្តែមនុស្សមិនអាចមើលឃើញភ័ព្វសំណាងបានឡើយ។ ពាក្យ «សំណាង» គេហៅម្យ៉ាងទៀតថា ជាលាភ ឬហេង សំដៅយកសេចក្តីថា ជោគដែលបានចម្រើន។ នេះជាការបញ្ជាក់របស់សម្តេចព្រះសង្ឃរាជ ជួន ណាតដដែល៕
សម្តេចព្រះសង្ឃរាជ ជួន ណាត ពន្យល់បញ្ជាក់ថា «វាសនា» ខុសពី «សំណាង»
Share This
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩
៣.បរមត្ថប្រយោជន៍
(ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩
Author Details
Note: Buddha Dharma Monk, Khmer Chef ,Khmer Poem , Khmer Festival,History of Buddha, Grammar Pali, Entertainment, Education, sports, technology, Khmer food, Khmer Housewife, Khmer Literature,Buddhism and society........ ©All rights reserved by MonkCambodia 2020


























