ពាក្យ​ថា «​ញ៉ាំ និង​គេង​» - Monk Cambodia
basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
demo-image

ពាក្យ​ថា «​ញ៉ាំ និង​គេង​»

Share This

khmer+culture

ឪពុកម្តាយ​ច្រើន​និយាយ​ពាក្យ​ថា «​ញ៉ាំ និង​គេង​» សម្រាប់​ហៅ​ឲ្យ​កូនតូចៗ​របស់​ពួកគាត់​តែប៉ុណ្ណោះ ដោយឡែក​កូន​នោះ​ធំ​ឡើង​គេ​លែង​ហៅ​កូន​ថា ញ៉ាំ និង​គេង​ទៀតហើយ​។ នេះ​ជាការ​បញ្ជាក់​របស់​សម្តេច​ព្រះសង្ឃរាជ ជួន ណាត​។ បើតាម​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ «​ញ៉ាំ ឬ​គេង​» ជា​ពាក្យ​ទំយើ ចង់​បញ្ជាក់ថា ជា​ពាក្យ​ថ្នម​ដើម្បី​ហៅ​បានតែ​ក្មេងៗ តែ​ដល់ពេល​ធំ​ពេញ​ក​ម្លោះ​ក្រមុំ គេ​លែង​ប្រើ​ទៀតហើយ​។ ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​នៅតែ​ប្រើពាក្យ​ទាំងនេះ​សម្រាប់​ហៅ​មនុស្ស​ទូទៅ​ទាំងប្រុស​ទាំងស្រី​។ សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​អះអាងថា​៖«​មូលហេតុ​ដែល​នាំ​ឲ្យ​មនុស្ស​គ្រប់​វ័យ​នៅតែ​និយាយ​បែបនេះ ដោយសារតែ​ពួកគេ ចង់​ស្ថិតនៅ​វ័យក្មេង​។ វា​មិន​ខុស​អី​ទេ គ្រាន់តែ​ប្រើ​ថ្នម​ហូ​ស​តែប៉ុណ្ណោះ​»​។​ ​សម្រាប់​ឪពុកម្តាយ​គ្រប់រូប​ដែលមាន​កូនតូចៗ​ដែល​ចេះ​អង្គុយ និង​ចេះ​ដើរ​ដួល​បាន​បន្តិច ដើម្បី​ហៅ​កូន​មក​ហូបបាយ និង​ឲ្យ​កូន​ដេក អ្នក​ម្តាយ​ច្រើនតែ​ប្រើពាក្យ​ពិ​រោះ​ទៅកាន់​កូន ដោយ​និយាយថា ញ៉ាំ និង​គេង​។ ញ៉ាំ និង​គេង សម្រាប់​បញ្ជាក់ថា​៖«​កូន​ត្រូវតែ​ញ៉ាំ​បាយ ហើយ​ឆាប់​ចូល​គេង​ដើម្បី​ឲ្យ​រាងកាយ​លូតលាស់​កាន់តែ​ធំ​ឡើង​ណា​កូន​»​។ ពាក្យ​ទាំងនេះ សង្កេតឃើញ​ឪពុកម្តាយ​ទាំងឡាយ​បាន​ប្រាប់​ទៅកាន់​កូន​ជាទី​ស្រឡាញ់​របស់​ពួកគាត់​៕
.com/count/ZdLf/bg_FFFFFF/txt_000000/border_CCCCCC/columns_8/maxflags_127/viewers_0/labels_1/pageviews_1/flags_0/percent_0/
baddha%20kh
rotator%20BB%20C
chouk-banner-new-blog
high%20reKH
banner%20kh
logo%20kh
head-img99
khmer+culture
904x160-22-slow
khmer-traditional-game
cropped-headerbg16
76B0F5E8-DF8E-4FFD-B8DE-F7770D8C3425_w974
Comment Using!!