ពាក្យផ្តាំផ្ញើមុនពេលចូលទីវង្គតស្តេចមួយអង្គ - Monk Cambodia
basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
demo-image

ពាក្យផ្តាំផ្ញើមុនពេលចូលទីវង្គតស្តេចមួយអង្គ

Share This

khmer+culture
កាលពីសម័យកាលមុនពេលដែលស្តេចជាអ្នកដែលមានអំនាចតែមួយគត់លើអស់មនុស្សសត្វទាំងពួង មានស្តេចមួយអង្គដែលមានជម្ងឺឈឺជាទម្ងន់មិនអាចព្យាបាលបាន ពោលគឺរាល់ថ្ងៃរស់នៅចាំតែថ្ងៃចូលទីវង្គតនោះទេ។
ប៉ុន្តែមុនពេលដែលទ្រង់ចូលទីវង្គត ទ្រង់បានមានបន្ទូលទៅកាន់អ្នកក្រោមឳវាទអោយធ្វើតាមបញ្ជា៣យ៉ាងដែលងាយស្រួលបំផុត។ 
បញ្ជាទី១គឺថា នៅពេលដែលទ្រង់ចូលទីវង្គត ត្រូវប្រមូលអស់គ្រូពេទ្យល្បីៗពូកែៗមកអោយសែងមឈូសរបស់ទ្រង់។
 បញ្ជាទី២ គឺអោយគេចាក់ពង្រាយទ្រព្យសម្បត្តិរបស់ទ្រង់តាមផ្លូវពីកន្លែងដង្ហែរទៅដល់កន្លែងកប់ព្រះសពរបស់ទ្រង់។
បញ្ជាចុងក្រោយគឺថាត្រូវចោះមឈូសដើម្បីអោយដៃទ្រង់ចេញមកក្រៅមនុស្សអោយអ្នកដទៃបានឃើញ។ បន្ទាប់ពីបញ្ជារឿងទាំងបីយ៉ាងនោះភ្លាម ពួកមន្ត្រីទាំងអស់មានការងើងឆ្ងល់យ៉ាងខ្លាំង ដោយបានសួរទៅកាន់ព្រះអង្គវិញអោយព្រះអង្គពន្យល់ថាហេតុអ្វីបានជាព្រះអង្គមានបំណងចង់ធ្វើបែបនេះទៅវិញ?
408-42_m
កាលពីសម័យកាលមុនពេលដែលស្តេចជាអ្នកដែលមានអំនាចតែមួយគត់លើអស់មនុស្សសត្វទាំងពួង មានស្តេចមួយអង្គដែលមានជម្ងឺឈឺជាទម្ងន់មិនអាចព្យាបាលបាន ពោលគឺរាល់ថ្ងៃរស់នៅចាំតែថ្ងៃចូលទីវង្គតនោះទេ។ ប៉ុន្តែមុនពេលដែលទ្រង់ចូលទីវង្គត ទ្រង់បានមានបន្ទូលទៅកាន់អ្នកក្រោមឳវាទអោយធ្វើតាមបញ្ជា៣យ៉ាងដែលងាយស្រួលបំផុត។ បញ្ជាទី១គឺថា នៅពេលដែលទ្រង់ចូលទីវង្គត ត្រូវប្រមូលអស់គ្រូពេទ្យល្បីៗពូកែៗមកអោយសែងមឈូសរបស់ទ្រង់។
បញ្ជាទី២ គឺអោយគេចាក់ពង្រាយទ្រព្យសម្បត្តិរបស់ទ្រង់តាមផ្លូវពីកន្លែងដង្ហែរទៅដល់កន្លែងកប់ព្រះសពរបស់ទ្រង់។
បញ្ជាចុងក្រោយគឺថាត្រូវចោះមឈូសដើម្បីអោយដៃទ្រង់ចេញមកក្រៅមនុស្សអោយអ្នកដទៃបានឃើញ។ បន្ទាប់ពីបញ្ជារឿងទាំងបីយ៉ាងនោះភ្លាម ពួកមន្ត្រីទាំងអស់មានការងើងឆ្ងល់យ៉ាងខ្លាំង ដោយបានសួរទៅកាន់ព្រះអង្គវិញអោយព្រះអង្គពន្យល់ថាហេតុអ្វីបានជាព្រះអង្គមានបំណងចង់ធ្វើបែបនេះទៅវិញ?
១.ទ្រង់ចង់អោយគ្រូពេទ្យសែងមឈូសរបស់ទ្រង់ព្រោះចង់អោយមនុស្សទាំងអស់ឃើញថា មិនថាគ្រូពេទ្យល្អបំផុតប៉ុណ្ណានោះទេនៅតែមិនអាចព្យាបាលអ្នកជម្ងឺអោយផុតពីសេចក្តីស្លាប់។
២.ទ្រង់ចង់អោយគេចាក់ទ្រព្យសម្បត្តិរបស់ទ្រង់អោយពាសពេញផ្លូវគឺដើម្បីបង្ហាញថា ទ្រព្យសម្បត្តិដែលរកបាននៅក្នុងមួយជីវិតនេះត្រូវតែបន្សល់ទុកនៅលើផែនដី។
៣.ការណ៍ដែលទ្រង់ចង់អោយគេបញ្ចេញដៃទ្រង់មកក្រៅមឈូសនោះព្រោះចង់អោយមនុស្សគ្រប់គ្នាឃើញថា មនុស្សយើងកើតមកដៃទទេរ ដូច្នេះពេលដែលស្លាប់ទៅវិញក៏ដៃទទេរដូចគ្នា ពោលគឺគ្មាននរណាអាចចាប់កាន់អ្វីយកទៅបាននៅពេលដែលយើងស្លាប់នោះឡើយ។ 10945946-ellow-brick-road-symbol-represented-by-gold-bricks-with-a-vanishing-perspective-700x685
រឿងនេះចង់ទូន្មានអោយយល់ថាមិនថាមនុស្សយើងរកបានទ្រព្យសម្បត្តិច្រើនប៉ុណ្ណានោះទេ យើងនៅតែមិនអាចយកវាទៅជាតិក្រោយបាននោះឡើយ ដូច្នេះអ្វីដែលសំខាន់បំផុតគឺត្រូវចេះប្រើប្រាស់អ្វីដែលយើងមានអោយបានទាន់ពេលវេលា កុំអោយដល់ពេលដែលអស់ពេលវេលា ទើបស្តាយក្រោយព្រោះខ្លួនមិនបានសម្រេចកិច្ចការអ្វីមួយ។ លើសពីនេះទៅទៀត នៅពេលដែលមនុស្សម្នាក់ស្លាប់ គ្មាននរណានៅចាំថាអ្នកធ្លាប់មានទ្រព្យសម្បត្តិប៉ុណ្ណា រឺសម្រស់ស្រស់ស្អាតប៉ុណ្ណាឡើយ ប៉ុន្តែអ្វីដែលគេចាំមិនភ្លេចនោះគឺទង្វើល្អរបស់អ្នកដែលបានធ្វើកាលពីអ្នកនៅរស់ ដូច្នេះអ្នកគួរធ្វើទង្វើដែលជាការគោរពរបស់អ្នកផងទាំងពួង ដើម្បីអោយគេចង់ចាំពេលដែលអ្នកចាកចេញទៅ៕
.com/count/ZdLf/bg_FFFFFF/txt_000000/border_CCCCCC/columns_8/maxflags_127/viewers_0/labels_1/pageviews_1/flags_0/percent_0/
baddha%20kh
rotator%20BB%20C
chouk-banner-new-blog
high%20reKH
banner%20kh
logo%20kh
head-img99
khmer+culture
904x160-22-slow
khmer-traditional-game
cropped-headerbg16
76B0F5E8-DF8E-4FFD-B8DE-F7770D8C3425_w974
Comment Using!!