ជាទូទៅ រាល់ការប្រើប្រាស់ ពាក្យនេះ ហាក់មិនត្រូវតាម ន័យរបស់ពាក្យនោះទេ។ពាក្យ«លន្លង់លន្លោច »ប្រើក្នុងន័យដែល ស្រងេះស្រងោច…តែបែរជាឃើញមនុស្សជាច្រើន និយាយ និងសរសេរជា«អន្លង់អន្លោច»ទៅវិញ។ពាក្យ«អន្លង់» និងពាក្យ«លន្លង់» មានន័យខុសគ្នាដាច់ស្រឡះតែម្តង។
វចនានុក្រមខ្មែរពន្យល់ថា «អន្លង់» គឺជាឧទកដ្ឋាន ដែលមានជម្រៅ អាចឲ្យលង់បាន គឺទីដក់ទឹកត្រង់ដែលជ្រៅជាងគេ ក្នុងទន្លេ ស្ទឹង បឹងជាដើម។
ឧទាហរណ៍៖ លិចទូកក្នុងបឹងត្រង់អន្លង់………..
_អន្លង់កាម គឺកាមដែលទុកដូចជាអន្លង់(ព្រោះអាចញ៉ាំងសត្វ ឲ្យលិចលង់បាន)។ អន្លង់និយាយ ដោយ ពាក្យប្រៀបធៀប មាន៤យ៉ាងគឺ «អន្លងកាម,អន្លង់ភព,អន្លង់ទិដ្ឋិ,អន្លង់អវិជ្ជា»។ ធ្លាក់ក្នុងអន្លង់ គឺធ្លាក់ក្នុង សេចក្តីវិនាស។…………….
ចំណែក ឯពាក្យ«លន្លង់» មានន័យថា ឆ្ងាយសន្លឹម ស្រងាត់,ឆ្ងាយលន្លង់ ដែលពាក្យនេះច្រើននិយាយ ផ្សំនឹងពាក្យ«លន្លោច» គឺ«លន្លង់លន្លោច» លន្លង់គួរឲ្យលន្លោចចិត្ត។ ចិត្ត ដែលស្រងេះស្រងោច ព្រោះឃើញវាលធំធេងសន្លឹម ឬឃើញទីប្លែកចិត្ត។
ឧទាហរណ៍៖ចិត្តលន្លង់លន្លោច ជាដើម។
ពាក្យ«លន្លោច» មានន័យថា ដែលនឹកសង្វេគស្រងោចចិត្ត ឬដែលស្រងេះ ស្រងោច ដែលព្រួយចំបែងសង្រេងចិត្ត ចិត្តលន្លោច ឬលន្លោចចិត្ត។
ដូច្នេះ តាមន័យដូចបានពន្យល់ខាងលើ ក្នុងន័យស្រងេះស្រងោច,អារម្មណ៍គិតវែងឆ្ងាយ ……គឺត្រូវប្រើពាក្យថា«លន្លង់លន្លោច» មិនមែន«អន្លង់អន្លោច» ទេ៕
(ដកស្រង់ពីវចនានុក្រមខ្មែរ ចេញផ្សាយដោយវិទ្យាស្ថានពុទ្ឋសាសនបណ្ឌិត្យ ទំព័រ១០៩៣ និង១៦៤០)
ពាក្យ«អន្លង់អន្លោច និង លន្លង់លន្លោច»
Share This
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩
៣.បរមត្ថប្រយោជន៍
(ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩
Author Details
Note: Buddha Dharma Monk, Khmer Chef ,Khmer Poem , Khmer Festival,History of Buddha, Grammar Pali, Entertainment, Education, sports, technology, Khmer food, Khmer Housewife, Khmer Literature,Buddhism and society........ ©All rights reserved by MonkCambodia 2020


























