ព្រះពុទ្ធ - Monk Cambodia

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

ព្រះសម្មាសម្ពុទ្ធ មាតិកា ១ កុមារភាព ២ ការ​រៀប​អភិសេក​ ៣ ការ​ចេញ​សាង​ផ្នួស​ ៤ ។​កុមារភាព ព្រះពុទ្ធ គឺជា សាស្តា នៃ ព្រះពុទ្ធសាសនា ដែលមានព្រះនាមដើមជា សិទ្ធត្ថគោតម ។ សិទ្ធត្ថកុមារ ជា ព្រះរាជបុត្រ នៃ ព្រះបាទសុទ្ធោទនៈ និង ព្រះនាង សិរិមហាមាយា ។ ព្រះអង្គ​ ជា ពូជសាក្យវង្ស ដែលមានព្រះរាជនិវេសដ្ឋាន នៅក្រុង កបិលវត្ថុ នៃដែន សក្កជនបទ ជាប្រទេសចំណុះឲ្យដែន កោសល ​មាន​ព្រះបាទ ​បសេនទិ​ គ្រងរាជ្យ​មានក្រុង សាវត្ថី ជា​រាជធានី ។ ព្រះសិទ្ធត្ថកុមារ ប្រសូតិក្នុងឧទ្យាន លុម្ពិនី​(សព្វថ្ងៃស្ថិតនៅប្រទេស នេប៉ាល់) ​ក្នុង​រវាង​ព្រះរាជ​និវត្តន៍​ទៅកាន់​មាតុប្រទេសនៃព្រះនាង សិរិមហាមាយា ព្រះពុទ្ធមាតា ។ ការ​រៀប​អភិសេក​ ព្រះអង្គ រៀបអភិសេក​ជាមួយ​​ព្រះនាង ​យសោធរា (ពិម្ពា) រាជបុត្រី​នៃ​ព្រះបាទ សុប្បពុទ្ធ និង ព្រះនាង បមិត្តា ព្រះរាជកនិដ្ឋា​ពៅ នៃ​ព្រះបាទ សុទ្ធោទនៈ ផ្ទាល់​​កាល​ព្រះ​ជ​ន្មាយុ ១៦ ព្រះវស្សា ហើយ​តមកព្រះជន្មាយុបាន ២៩ ព្រះវស្សា​ព្រះនាង ពិម្ពាទេវី ក៏បានប្រសូតិព្រះ រាហុល នាថ្ងៃពេញបូរមីព្រះ​ចន្ទ​ពេញវង់ ។ ការ​ចេញ​សាង​ផ្នួស ព្រះ សិទ្ធត្ថរាជកុមារ ក៏បានចេញសាងព្រះផ្នួសធ្វើទុក្ករកិរិយា ៦ ព្រះវស្សា ហើយក្រោយមក​​បាន​ត្រាស់ដឹង​នូវ​អនុត្តរសម្មាសម្ពោធិញ្ញាណ​ក្រោម​គល់​ពោធិព្រឹក្ស​នា​មាត់​ស្ទឹង នេរញ្ជរា​ (ពុទ្ធគយា​សព្វថ្ងៃ) ។ ព្រះធម៌​ដែល​ព្រះអង្គ​​បាន​ត្រាស់ដឹង​នោះ​ហើយ​បាន​ពុទ្ធាភិសេក​ព្រះអង្គ​ឲ្យ​បាន​ជា​អង្គ​ព្រះសម្មាសម្ពុទ្ធ ឬ​ព្រះពុទ្ធនេះឯង ។ មើលផងដែរ ពុទ្ធប្រវត្តិសង្ខេប ព្រះពុទ្ធសាសនា ព្រះពុទ្ធ​២៨​ព្រះអង្គ
Flag Counter