ពិតណាស់ថាសាធារណជន ប្រាកដជាមិនសូវមានអ្នកស្គាល់ពាក្យ «ប្រដុងប្រជា»នេះឡើយ។ ភាគច្រើនសរសេរជាពាក្យសម្រាយមានន័យថា ជាអ្នកជួយទំនុកបម្រុង ដែលងាយយល់ជាងពាក្យ «ប្រដុងប្រជា»។ ដោយសារតែពុំសូវមានអ្នកសរសេរពាក្យនេះហើយ ដូច្នេះសូមណែនាំឱ្យស្គាល់ពាក្យ «ប្រដុងប្រជា» តាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត មានន័យថា គឺសំដៅលើអ្នកដែលជួយផ្ចុងផ្តើម អ្នកជួយទំនុកបម្រុង និងជាអ្នកដែលជួយយើងទៅតាមសមត្ថភាពដែលមាន។ ឧទាហរណ៍៖ ជួយប្រដុងប្រជា យាយផង ព្រោះយាយគ្មានទីពឹងឡើយ៕
សូមចុចស្តាប់ព្រះធម៌.....https://goo.gl/Cs43oC


























