ស្វែងយល់ពីបុណ្យ វិសាខបូជា​ បុណ្យដ៏​ធំ នៃ​ព្រះពុទ្ធ​សាសនា - Monk Cambodia
basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
demo-image

ស្វែងយល់ពីបុណ្យ វិសាខបូជា​ បុណ្យដ៏​ធំ នៃ​ព្រះពុទ្ធ​សាសនា

Share This

khmer+culture
ពិធីបុណ្យ​វិសាខបូជា គឺជា​បុណ្យ​មួយយ៉ាង​ធំ ក្នុង​ព្រះពុទ្ធ​សាសនា រាប់​ថា ជា​ពុទ្ធា នុស្ស​រណកិច្ច​ដ៏​សំខាន់​សំរាប់​រំលឹក​ដល់​ព្រះពុទ្ធ សមណគោត្ដម​បរមគ្រូ នា​ថ្ងៃពេញបូណ៌មី (​គី ថ្ងៃ​១៥​កើត​) ខែ​ពិសាខ ដែល​ពុទ្ធ​សាស និក​ទាំង ព្រះសង្ឃ ទាំង​គ្រហស្ថ តែង​ធ្វើ​សក្ការបូជាប្រកបដោយ​ជំនឿ​ថា ជា​មហាកុសល​ដ៏​ប្រសើរ ។ ការ​ដែល​ប្រារឰ​ពិធី​បូជា​នា​ថ្ងៃ​១៥ កើត ខែ ពិសាខ នេះ អាស្រ័យ​ដោយ​លោក​អ្នកប្រាជ្ញ​ខាង ពុទ្ធសាសនា បាន​កំណត់ទុកក្នុង​គម្ពីរ​បឋម សម្ពោធិ​ថា ជា​មហា​មង្គល អភិ ល​ក្ខិ​ត​កាល គឺ ជា​ថ្ងៃ​មហា​មង្គល ត្រូវ​នឹង​ថ្ងៃ ដែល​ព្រះ​សម្ពុទ្ធ បរមគ្រូ ៖
១-​ទ្រង់​ប្រសូត​ចាក​ឧទរ​មាតា
២-​ទ្រង់​ត្រាស់​ដឹង​អនុត្ដរសម្មាសម្ពោធិ ញាណ
៣-​ទ្រង់​រំលត់​ខន្ធ​ចូល​កាន់​ព្រះ​បរម​និព្វាន
សម្ដេចព្រះ​បរម​សាស្ដ្រាចារ្យ​របស់​យើង ទ្រង់​ប្រសូត ត្រាស់​ដឹង និង​បរិនិព្វាន សុទ្ធតែ ក្នុង​ថ្ងៃពេញបូណ៌មី ខែ​ពិសាខ ទាំងអស់ ប្លែកតែ​ឆ្នាំ​ប៉ុណ្ណោះ ។ ព្រោះហេតុនោះ​ហើយ​បាន ជា​អ្នកប្រាជ្ញ​ចងក្រង​ជា​គាថា​ទុក​ដូច្នេះ​ថា៖ អាសា​ឡ្ហ​បុ​ណ្ណ​មោក្ក​ន្ដោ វិ​សា​ខេ យេ​វ និ​ក្ខ​មិ វិសាខ​បុ​ណ្ណ​មី ស​ម្ពុ​ទ្ធោ វិ​សា​ខេ បរិ​និ​ឰុ​តោ សេចក្ដី​ថា៖ ព្រះពុទ្ធ​យាងចុះ​កាន់​គភ៌​នៃ ព្រះ​វរមាតា ក្នុង​ថ្ងៃពេញបូណ៌មី ខែ​អាសាធ ទ្រង់​ប្រសូត​ក្នុង​ថ្ងៃពេញបូណ៌មី ខែ​ពិសាខ បានត្រាស់​ដឹង​ជា​ព្រះពុទ្ធ​ក្នុង​ថ្ងៃពេញបូណ៌មី ខែ ពិសាខ និង​ទ្រង់​ចូល​បរិនិព្វាន ក៏​ថ្ងៃ​ពេញបូណ៌មី ខែ​ពិសាខ (​ផ្សេង​តែ​ឆ្នាំ​) ។ ជា​ប្រពៃណីពិធី​វិសាខបូជា គេ​តែង​នាំ​គ្នា ធ្វើ​ក្នុង​វេលា​រាត្រី ព្រោះ​តម្រូវ​ទៅ​តាម​ពាក្យ ថា «​បុ​ណ្ណ​មី​» មាន​សេចក្ដី​ថា ខែ​ពេញ​បូ​ណ៌មី ។ ម្យ៉ាងទៀត​ការ​ប្រារឰ​ពិធី​ក្នុង​ពេល​រាត្រី អាស្រ័យ​ដោយ​លក្ខណៈ​ងាយស្រួល​២​យ៉ាង គឺ ម្យ៉ាង​ដើម្បី​នឹង​បាន​ឱកាស​អុជ​គ្រឿង​ប្រទីប ជ្វាលា បូជា​ភ្លើងអគ្គិសនី​ឱ្យ​ភ្លឺ​រុងរឿង​រន្ទាល ច្រាល​ឆ្អៅ​ផង និង​ម្យ៉ាងទៀត​ដើម្បី​បើកឱកាស ឱ្យ​ពុទ្ធបរិស័ទ​បាន​ជួបជុំ​គ្នា​ដ៏​ច្រើន​កុះករ​ទាំង ប្រុស ទាំងស្រី អាច​បំពេញ​កុសលកម្ម នេះ ដោយ​សប្បាយ​រីករាយ ព្រោះ​ពេល​យប់​ជា វេលា​ទំនេរ​ផង ។ប្រភព​កំណើត​នៃ​វិសាខបូជា បុណ្យ​វិសាខបូជា តាម​ដែល​ចាស់ទុំ​អ្នក​មុខ អ្នកការ​ទាំងឡាយ​តំណាល​ត​ៗ​គ្នា​បានឱ្យ​ដឹង​ថា គេ​បាន​ផ្ដើម​ធ្វើ​ក្នុង​រជ្ជកាល​ព្រះបាទ សម្ដេចព្រះ ហរិរក្ស​រា​មា​ឥស្សរាធិបតី «​ព្រះ អង្គឌួង» ដែល គង់នៅ​ក្នុង​ឧដុង្គ​ជាដំបូង​ព្រោះថា កាល​ក្នុង ពុទ្ធសករាជ​២៣៩៧ គ្រិស្ដសករាជ​១៨៥៤ សម្ដេចព្រះ​អង្គឌួង ទ្រង់​សព្វព្រះរាជហឫទ័យ ស្នើ​សុំ​ទូទៅ​ក្នុង​កម្ពុជរដ្ឋ ។ គម្ពីរ​ទី​៣ ហៅ​ថា «​បឋមសម្ពោធិ​កថា​» គឺ បឋមសម្ពោធិ​វិត្ថារ​នោះ​ឯង​ដែល​ព្រះ​ឥន្ទ​មុនី «​ប៉ែន​» គង់នៅ​វត្ដ​បទុម​វ​តី ក្រុងភ្នំពេញ ប្រែនិង​រៀបរៀង​ចេញពី​ច្បាប់​របស់​សម្ដេចព្រះ មហាសង្ឃរាជ “«សា​» ក្នុង​រជ្ជកាល​ព្រះបាទ សម្ដេចព្រះ​ស៊ី​សុវត្ថិ មាន​៣០​បរិច្ឆេទ ដូច ច្បាប់ ដើម ។ គម្ពីរ​នេះ​មាន​ជា​បែបបទ​សំរាប់​ទេសនា ក្នុង​ថ្ងៃ​វិសាខបូជា ក្នុង​វត្ដ​គណៈ​ធម្មយុត្ដិ​ក​និ កាយ​ទូ​ទាំង​ប្រទេស​ខ្មែរ ។ ការ​ធ្វើ​វិសាខបូជា ក្នុង​សម័យ​រជ្ជកាល​ទី​២ នោះ​ប្រហែលជា​មាន​ធ្វើ​តែ​ក្នុង​ក្រុង មិន​ទាន់​បាន ផ្សព្វផ្សាយ​ទៅ​គ្រប់​វត្ដ​អារាម​នៅឡើយ​ទេ ហើយ ក៏​មិន​ទាន់​មាន​ភាព​ឱឡារិក​អធិកអធម​ដែរ មុន​សម័យ​ពុទ្ធកាល ប្រទេស​ឥណ្ឌា មានឈ្មោះ​ថា ជម្ពូទ្វីប ចែក​ជា​ពីរ​ផ្នែក ។ ផ្នែកខាងក្នុង​ហៅ​ថា មជ្ឈិមប្រទេស និង​ផ្នែក​ខាងក្រៅ ហៅ​ថា បច្ចន្ដប្រទេស ។ ប្រទេស​នេះ មាន​រាជាណា​ចក្រ​ច្រើន​តូច​-​ធំ ។ ខ្លះ​ជា​រាជាធិបតេយ្យ ខ្លះ​ជា​សន្ដតិវង្ស​ច្រើន​រួម​គ្នា ។ បណ្ដា​នគរ​ទាំងឡាយ​ដែល​តាំង​ក្នុង មជ្ឈិម ប្រទេស ក្រុង​កបិល​ព​ស្ដុ ជា​រាជា​ណា ចក្រ​មួយ ស្ថិត​នៅ​តំបន់​ជើងភ្នំ​ហេមពាន្ដ គ្រប់គ្រង និង ដឹកនាំ​ដោយ​ព្រះបាទ​សុទ្ធោទនៈ និង​ព្រះ​អគ្គ​ម ហេ​សី ព្រះ​នាង​សិរិ​មហាមាយា ។ កាល​មុន​ពុទ្ធសករាជ​៨០​ឆ្នាំ នៅ​ពេល ដែល ទ្រង់​គភ៌​គ្រប់​១០​ខែ​ហើយ ព្រះ​នាង​សិរិ​មហា មាយា ក៏​បាន​ស្នើ​សុំ​ព្រះ​បរម​រា​ជានុ ញាត​ពី​ស្វាមី ដើម្បី​យាង​ទៅ​ប្រសូត​បុត្រ​នៅ​ទីក្រុង​ទេវ​ទ​ហៈ ដែល​ជាទី​ក្រុង​កំណើត​របស់​ព្រះ​នាង​តាម​ប្រ ពៃ​ណី​នៃ​ជនជាតិ​ឥណ្ឌា​នា ពេល​នោះ​។
នៅ​ចន្លោះ​ក្រុង​កបិល​ព​ស្ដុ និង​ក្រុង​ទេវទ​ហៈ មាន​សួនឧទ្យាន​មួយ​ឈ្មោះ​ថា ឧទ្យាន លុម្ពិនី ។ ការ​យាង​ទៅ​ក្រុង​ទេវ​ទ​ហៈ​របស់ ព្រះ នាង​សិរិ​មហាមាយា ត្រូវ​ឆ្លងកាត់​សួនឧទ្យាន លុម្ពិនី​នោះ​។ នៅ​ពេល​ដែល​យាង​ទៅ​ដល់​សួន ឧទ្យាន​លុម្ពិនី ព្រះ​នាង​សិរិ​មហាមាយា ក៏​ត្រូវ ដល់​ពេល​កំណត់​ប្រសូត​ព្រះរាជបុត្រ ។ ព្រះ​នាង ក៏​ប្រសូត​បាន​ព្រះរាជបុត្រ​មួយ​អង្គ​មាន​លក្ខណៈ គ្រប់គ្រាន់​ជា​មហាបុរិសលក្ខណៈ ។ ប្រសូត​ហើយ ពេល​យាងចុះ​ពី​ដៃ​ស្រីស្នំ ព្រះ​រាជឱរស បាន​យាង​ដោយ​ព្រះបាទ​បាន​៧ ជំហាន ហើយ​ទ្រង់​ឈប់​ឈរ​នឹង រួច​បែរ​ព្រះ​​ភ័ក្ដ្រ​ទៅ​ទិសឧត្ដរ ទ្រង់​បន្លឺ​ព្រះ​វាចា​ថា ​ខ្លួនយើង​ជា​កំពូល​នៃ​លោក ជា​បុគ្គល​ប្រសើរ​ជាង គេ​ក្នុង​លោក​ជា​ចម្បង​ជាងគេ​ទាំងអស់​ក្នុង​លោក ជាតិ​នេះ​ជា​កំណើត​ចុង​បំផុត​របស់​*​យើង អំណើះ តទៅ​មុខ យើង​លែង​កើត​ទៀត​ហើយ​” ។ ព្រះ​អង្គ​កើត​ក្នុង​ត្រកូល​ពួក​ជនជាតិអរិយកៈ​ក្នុង​មជ្ឈិម​ជនបទ​នៃ​ជម្ពូទ្វីប ដែល សក្កៈ ត្រកូល​ក្សត្រ​សាក្យៈ ជា​គោតម​គោត្រ ។ ​ព្រះ​បិតា​ព្រះ​នាម​សុទ្ធោទនៈ ជា​ព្រះរាជបុត្រ ព្រះបាទ​សីហ​ហ​នុ​រាជ គង់នៅ​ក្រុង​កបិល​​ព​ស្ដុ ។ ​ព្រះ​មាតា​ព្រះ​នាម​ព្រះ​នាង​សិរិ​មហា​មា យា គង់នៅ​ក្រុង​ទេវ​ទ​ហៈ​ជា​ព្រះរាជ​បុត្រី នៃ ព្រះបាទ​អ​ញ្ជ​នៈ​ក្នុង​ក្រុង​ទេវ​ទ​ហៈ ។ បន្ទាប់​ពី​ប្រសូត​ព្រះរាជបុត្រ​ហើយ ព្រះ​នាង សិរិ​មហាមាយា ក៏​យាង​ត្រឡប់​មក​ក្រុង​កបិល ព​ស្ដុ​វិញ​។ ជាមួយ​គ្នា​នេះ មាន​តាបស​ម្នាក់ អាយុ​ចំណាស់​បន្ដិច មានស្រុក​កំណើត ស្ថិត​នៅ ជិត​ក្បែរ​តំបន់​កបិល​ព​ស្ដុ​នោះ​ដែរ គាត់​ជា​អ្នក ចេះ​មើល​លក្ខណៈ​មនុស្ស​យ៉ាង​ស្ទាត់ជំនាញ ។ តាបស​នោះ​ក៏​ចូល​ទៅ​មើល​ព្រះរាជបុត្រ ដោយ ពិនិត្យ​យ៉ាង​ល្អិតល្អន់​នូវ លក្ខណសម្បត្ដិ​របស់ ព្រះ​រាជឱរស ហើយ​ពោល​ថា «នេះ​ជាម​ហា បុរស​ពិតប្រាកដ​មែន​» ។ ៥​ថ្ងៃ​ក្រោយមក ព្រះបាទ​សុទ្ធោទនៈ ក៏ បាន​អញ្ជើញ​ព្រាហ្មណ៍​១០៨​នាក់​មក​ទាយ លក្ខណៈ​ព្រះ​រាជឱរស និង​ថ្វាយ​ព្រះ​នាម ។ ក្នុង​បណ្ដា​ព្រាហ្មណ៍​ទាំង​១០៨​នាក់ ជ្រើសរើស ចម្រាញ់​យក​បាន​តែ​ព្រាហ្មណ៍​៨​នាក់​ប៉ុណ្ណោះ ដើម្បី​ថ្វាយ​ព្រះ​នាម​ព្រះរាជបុត្រ ។ ព្រាហ្មណ៍ ទាំងអស់​ក៏​បាន​សំរេច​ថ្វាយ​ព្រះ​នាម​ថា សិទ្ធត្ថ ដែល​មាន​ន័យ​ថា ជា​អ្នក​ធ្វើ​ឱ្យ​សំរេចប្រយោជន៍ ដល់​មនុស្ស​សត្វ​ទូទៅ ។ ព្រាហ្មណ៍ ទាំងនេះ មិន​ត្រឹមតែ​ជ្រើសរើស​ព្រះ​នាម​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​ទស្សន៍​ទាយ​នូវ​និស្ស័យ​ផ្សេង​ៗ ថែម​ទៀត​របស់​ព្រះ​រាជឱរស​ផង ។ ព្រាហ្មណ៍ ជា​ច្រើន​បាន​ទាយ​ថា “​ព្រះ​រាជឱរស បើ​នៅ ជា​គ្រហស្ថ នឹង​បានជា​ស្ដេច​ចក្រពត្ដិ បើ​ទ្រង់ ចេញ​បំពេញ​ផ្នួស​នឹង​បាន​ត្រាស់​ដឹង​ជា​ព្រះពុទ្ធ ។ ចំណែក​ព្រាហ្មណ៍​ទី​៨ គឺ​កោ​ណ្ឌ​ញ​ព្រាហ្មណ៍ ដែល​នៅ​ក្មេង​ជាងគេ បាន​លើកដៃ​តែ​មួយ​ឡើង ហើយ​ទាយ​តែ​ម្យ៉ាង​ថា ព្រះ​មហា​បុរស​នឹង ទ្រង់​ព្រះ​ផ្នួស ហើយ​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ពិត ប្រាកដ​” ។ ២​ថ្ងៃក្រោយ ថ្ងៃ​ដែល​ពួក​ព្រាហ្មណ៍​បាន ថ្វាយ​ព្រះ​នាម​ព្រះរាជ​ឱរស​មក ព្រះ​នាង​សិរិ មហាមាយា ក៏​ទ្រង់​សោយ​ព្រះ​ទិវង្គត ។ ព្រះបាទ​សុទ្ធោទនៈ ក៏​ទ្រង់​ផ្ទុកផ្ដាក់​ការ ចិញ្ចឹម​បីបាច់​ថែរក្សា​ព្រះ​រាជឱរស​ឱ្យទៅ​ព្រះ នាង​ប​ជាប​តិ​គោត​មី ដែល​ត្រូវជា​ប្អូនបង្កើត ព្រះ​នាង​សិរិ​មហាមាយា និង​ជា​ព្រះ​ស្នំ​មួយ ព្រះ អង្គ​ដ៏​ពិសេស ព្រមទាំង​ជា​អ្នក​មេដោះ ដ៏​ជិត ស្និទ្ធ​បំផុត​ផង ។ 
ការ​ប្រសូត
 -​ព្រះ​សមណគោតម​បរមគ្រូ ទ្រង់​ប្រសូត នៅ​ថ្ងៃ​សុក្រ ពេញបូណ៌មី ខែ​ពិសាខ ឆ្នាំច នា ឧទ្យាន​លុម្ពិនី​វន ក្រោម​ដើម​សាលព្រឹក្ស ស្ថិត នៅ​ត្រង់​ព្រំប្រទល់​ដែន​កបិល​ព​ស្ដុ និង​ទេវ​ទ​ហៈ នា​វេលា​ថ្ងៃត្រង់ ។ -ក្នុង​ថ្ងៃ​ព្រះ​សិទ្ធត្ថ​ប្រសូត មាន​សហជាត វត្ថុ​៧​យ៉ាង​កើត​ក្នុង​ថ្ងៃ​នោះ​ដែរ​គឺ​ព្រះ​នាង ពិម្ពា​យ​យសោធរា​១, អន​ន្ទ​១, ឆន្ទ​អាមាត្យ ១, កណ្ឌ​កៈ​ជា​អាជានេយ្យ​១, កា​ឡុ​ទាយី អាមាត្យ ១, មហាពោធិ​ព្រឹក្ស​១ និង​កំណប់ ទ្រព្យ​ទាំង បួន​១ ។ 
អភិសេក 
ព្រះ​សិទ្ធត្ថ ព្រះ​ជន្ម​១៦​ព្រះ​វស្សា ទ្រង់ អភិសេក​ជាមួយ​ព្រះ​នាង​ពិ​ម្ដា​យសោធរា នៅ ថ្ងៃអាទិត្យ ពេញបូណ៌មី ខែកត្ដិក ឆ្នាំឆ្លូវ ។ សោយរាជ្យ​បាន​១៣​ឆ្នាំ ទ្រង់​បាន​ព្រះរាជ បុត្រ មួយ​ព្រះ​អង្គ ព្រះ​នាម​រាហុល​កុមារ ក្នុង​ព្រះ​ជន្ម គំរប់​២៩​ព្រះ​វស្សា ។
-​សាង​ព្រះ​ផ្នួសព្រះ​ជន្ម​២៩​វស្សា ព្រះ​សិទ្ធត្ថ ទ្រង់​ចេញ សាង​ព្រះ​ផ្នួស នៅ​ថ្ងៃ​ព្រហស្បតិ៍ ពេញបូណ៌មី ខែ​អាសាធ ឆ្នាំថោះ នា​ឆ្នេរ​ស្ទឹង​អ​នោ​មា គឺ​​ក្នុង​ថ្ងៃ​ដែល​ព្រះ​រាហុល​កុមារ​ប្រសូត​នោះ​ឯង ។ 
ត្រាស់​ដឹង
 ព្រះ​សមណគោតម បាន​ត្រាស់​ដឹង​អនុត្ដរ សម្មាស​ម្ពោ​ធិ​ញាណ ក្នុង​ព្រះ​ជន្មាយុ​៣៥​ព្រះវស្សា នៅ​ថ្ងៃ​ពុធ ពេញបូណ៌មី ខែ​ពិសាខ ឆ្នាំ រកា ក្រោម​ដើម​ពោធិព្រឹក្ស ១​ដើម ខាងលិច ស្ទឹង​នេ​រ​ញ្ច​នា នា​មណ្ឌល​គ​យា សព្វថ្ងៃ​ហៅ ពុទ្ធ​គ​យា ។ សំដែង​ធម្មចក្កប្បវត្ដនសូត្រ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​សំដែង​បឋម​ទេសនា ធម្មចក្កប្បវត្ដនសូត្រ​នៅ​ថ្ងៃពេញបូណ៌មី ខែ អាសាធ ឆ្នាំរកា ប្រោស​បញ្ច​វ​គ្គិ​យ​ភិក្ខុ​នៅឥសិបតន​មិ​គ​ទាយ​វន​ ។ ព្រះសម្មាសម្ពុទ្ធ ទ្រង់​បំពេញ​ពុទ្ធកិច្ច​ទាំង ៥​យ៉ាង​អស់​៤៥​ព្រះ​វស្សា គឺ ៖
១-​ពេល​ព្រឹក​ទ្រង់​ត្រាច់ចរ​បិណ្ឌបាត
២-​ពេល​រសៀល​ទ្រង់​សំដែង​ព្រះធម៌ ប្រោសសត្វ
៣-​ពេល​ព្រលប់ ទ្រង់​ប្រទាន​ឱវាទ​ដល់ ពួក​ភិក្ខុ
៤-​ពេល​អធ្រាត្រ​ទ្រង់​ដោះស្រាយ​បញ្ហា ទេវតា
៥-​ពេល​បច្ចូសសម័យ ទ្រង់​ប្រមើល​មើល ឧបនិស្ស័យ​សព្វ​សត្វ ។
ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ដាក់​ព្រះ​ជន្មាយុ សង្ខារ ថ្ងៃពេញបូណ៌មី ខែមាឃ ។
បរិនិព្វាន ព្រះសម្មាសម្ពុទ្ធ ទ្រង់​បរិនិព្វាន​នៅ​ថ្ងៃ អង្គារ ពេញបូណ៌មី ខែ​ពិសាខ ឆ្នាំម្សាញ់ ក្រោម​ដើម ពោធិព្រឹក្ស​ទាំង​គូ​នៅ​ខាងលិច កុសិនារា ។ រយៈកាល​៤៥​ព្រះ​វស្សា ចាប់ពី​ក្រោយ បាន​ត្រាស់​ដឹង​នូវ​អនុត្ដរសម្មាសម្ពោធិ​ញាណ មក ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ ទ្រង់​បាន​សំដែង ព្រះធម៌​ទេសនា​ប្រោស​វេនេយ្យសត្វ បើ​គិត​ជា ធម្មក្ខន្ធ​មាន​៨៤.០០០​ព្រះ​ធម្មក្ខន្ធ ដែល​ចែក​ជា ព្រះ​សូត្រ ព្រះ​វិន័យ និង​ព្រះ​អភិធម្ម ៕
.com/count/ZdLf/bg_FFFFFF/txt_000000/border_CCCCCC/columns_8/maxflags_127/viewers_0/labels_1/pageviews_1/flags_0/percent_0/
baddha%20kh
rotator%20BB%20C
banner%20kh

head-img99

khmer+culture

logo%20kh
904x160-22-slow

khmer-traditional-game

cropped-headerbg16

chouk-banner-new-blog
Comment Using!!